ចិន៖ សហរដ្ឋអាមេរិកបានផ្តួចផ្តើមដើម្បីស្នើសុំការចរចាពន្ធគយជាមួយចិន

ចែករំលែក៖

ប្រទេសចិនបាននិយាយថា ខ្លួនកំពុងវាយតម្លៃសំណើសម្រាប់កិច្ចពិភាក្សាពន្ធដារដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក ប៉ុន្តែបានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់ និងកែប្រែវិធានការឯកតោភាគីរបស់ខ្លួន ប្រសិនបើខ្លួនចង់បន្តកិច្ចសន្ទនាឡើងវិញ។

កន្លងមក លោក Trump បានបញ្ជាក់ម្តងហើយម្តងទៀតថា ចិនបានទាក់ទងលោកជាមុន ដើម្បីចរចារពន្ធ ប៉ុន្តែក្រុងប៉េកាំងបានបដិសេធយ៉ាងដាច់អហង្ការ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី 2 ខែឧសភា ប្រទេសចិនបាននិយាយថា ខ្លួនកំពុង “វាយតម្លៃនាពេលថ្មីៗនេះ” នូវសំណើសម្រាប់ការចរចារពន្ធគយពីសហរដ្ឋអាមេរិក ហើយបានលាតត្រដាងថា ទីក្រុងវ៉ាស៊ីនតោនបាន “ស្វែងរកយ៉ាងសកម្ម” នូវកិច្ចសន្ទនានេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា “ថ្មីៗនេះ សហរដ្ឋអាមេរិកបានទំនាក់ទំនងយ៉ាងសកម្មតាមរយៈភាគីពាក់ព័ន្ធ ដើម្បីជូនដំណឹងថា ខ្លួនមានឆន្ទៈក្នុងការចរចាជាមួយប្រទេសចិន” ។
យ៉ាងណាមិញ រដ្ឋាភិបាលក្រុងប៉េកាំងនៅមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយថាត្រូវចូលរួមក្នុងកិច្ចសន្ទនានេះឬក៏អត់។ ចិនក៏បាននិយាយថា អាមេរិកត្រូវបង្ហាញភាពស្មោះត្រង់ក្នុងការចរចាណាមួយជាមួយប្រទេសនេះ។
ក្រសួងពាណិជ្ជកម្មបាននិយាយថា “ប្រទេសចិនជឿថា ប្រសិនបើសហរដ្ឋអាមេរិកចង់ចរចា ចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់ ត្រៀមខ្លួនដើម្បីកែកំហុសរបស់ខ្លួន លុបចោលពន្ធឯកតោភាគី និងចាត់វិធានការជាក់ស្តែង” ។
សេចក្តីថ្លែងការណ៍បាននិយាយថា “នៅក្នុងការសន្ទនាឬការចរចាណាមួយ ប្រសិនបើភាគីអាមេរិកមិនធ្វើវិសោធនកម្មវិធានការពន្ធឯកតោភាគីខុសនោះ វាមានន័យថាសហរដ្ឋអាមេរិកខ្វះភាពស្មោះត្រង់ទាំងស្រុង ហើយនឹងធ្វើឱ្យខូចដល់ទំនុកចិត្តរវាងភាគីទាំងពីរបន្ថែមទៀត”។
សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានកើនឡើងចាប់តាំងពីខែមេសា នៅពេលដែលសហរដ្ឋអាមេរិកបានដាក់ពន្ធ 145% លើផលិតផលចិនជាច្រើន ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ជាការឆ្លើយតប ចិនក៏បានដាក់ពន្ធ 125% លើទំនិញនាំចូលពីទីក្រុងវ៉ាស៊ីនតោនផងដែរ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print