លោកអភិសន្តិបណ្ឌិត ស សុខា អបអរសាទរ សមាគម បាល់ទះ វិសាខា ដែល កក់កៅអី ឡើង ទៅ វគ្គ ពាក់កណ្តាល ផ្ដាច់ព្រ័ត្រ ពានរង្វាន់ បាល់ទះ អន្តរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅ កោះតៃវ៉ាន់

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ អបអរសាទរ សមាគម បាល់ទះ វិសាខា ដែល កក់កៅអី ឡើង ទៅ វគ្គ ពាក់កណ្តាល ផ្ដាច់ព្រ័ត្រ ពានរង្វាន់ បាល់ទះ អន្តរជាតិ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅ កោះតៃវ៉ាន់ ក្រោយ យក ឈ្នះ លើ ក្លិប បាល់ទះ របស់ កូរ៉េខាងត្បូង Cheonan Hyundai Capital Sky Walkers នៅ ល្ងាច ថ្ងៃ សុក្រ ទី ២ ខែ ឧសភា ឆ្នាំ ២០២៥ នេះ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ៖ ខ្ញុំ សូម ថ្លែង អំណរគុណ ចំពោះប្រតិភូ ក្រុមការងារ គ្រូបង្វឹក និង ប្អូនៗ កីឡាករ ដែល ខិតខំ ប្រឹងប្រែង អស់ ពី សមត្ថភាព នៅ គ្រប់ ការប្រកួត កន្លង មក ។ ក្នុង នោះ ដែរ ក៏សូម ថ្លែង អំណរគុណ ចំពោះបងប្អូនជនរួម ជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលតែងតែ គាំទ្រ តាម ដាន លើក ទឹកចិត្ត ដល់ វិស័យ បាល់ទះ កម្ពុជា រួម ទាំង ក្រុម វិសាខា តាំង ពី ដើម រៀងមក។ 

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ៖ ឱកាស ឡើង ទៅ កាន់ វគ្គ ពាក់កណ្តាល ផ្ដាច់ព្រ័ត្រនេះ គឺជាជំហាន បន្ត ឆ្ពោះ ទៅ ការពារ តំណែង ជើង ឯក របស់ វិសាខា ក្នុង ពានរង្វាន់ មួយ នេះ ក្នុង នាម ជា ម្ចាស់ ពាន នៅ ឆ្នាំ ២០២៤ កន្លង ទៅ។ ក្នុង នាម មហាគ្រួសារ បាល់ទះ កម្ពុជា ខ្ញុំ សូម ជូនពរ ឱ្យ សមាគម បាល់ទះ វិសាខា បន្ត ប្រកួត បាន ជោគជ័យ ក្នុង ប្រកួត ដែល នៅ សេសសល់ ជា បន្តបន្ទាប់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print