Breaking News ៖ ឈីលីប្រកាសអាសន្ននៃរលកយក្ស«ស៊ូណាមិ»ក្រោយរងគ្រោះរញ្ជួយដីកម្រិត៧,៤វ៉ិចទ័រ

ចែករំលែក៖

អន្តរជាតិ ៖ ការវាយប្រហារដោយរលកយក្សស៊ូណាមិអាចនិងកើតមានក្រោយការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារតំបន់ Magallanes ។ នេះបើយោងតាមប្រទេសឈីលីបានចេញការប្រកាសអាសន្នជាបន្ទាន់ដល់ពលរដ្ឋពីបញ្ហានេះ។

សេចក្តីប្រកាសដែលជំរុញឱ្យអាជ្ញាធរឈីលីចេញការព្រមានអំពីរលកយក្សស៊ូណាមិជាបន្ទាន់។ ការរញ្ជួយដីនេះបានកើតឡើងក្នុងជម្រៅ១០គីឡូម៉ែត្រ ចម្ងាយប្រមាណ២១៩គីឡូម៉ែត្រភាគខាងត្បូងក្រុង យូស៊ូយ៉ា ប្រទេសអាហ្សង់ទីន។

ជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីរលកយក្សស៊ូណាមិ អ្នកស្រុកប្រហែល ២,០០០ នាក់នៅក្នុងតំបន់ Magallanes និងបុគ្គលិកនៅឯមូលដ្ឋានស្រាវជ្រាវអង់តាក់ទិកត្រូវបានជម្លៀសទៅកាន់ទីទួលខ្ពស់។ ប្រធានាធិបតីឈីលី លោក Gabriel Boric បានកោះប្រជុំឆ្លើយតបបន្ទាន់មួយ និងបានជំរុញសាធារណជនឲ្យអនុវត្តសុវត្ថិភាពតាមការប្រកាសរបស់អាជ្ញាធរ ។

ភ្លាមៗក្រោយកើតមានគ្រោះរញ្ជួយដីបឋមពុំមានអ្នកស្លាប់ និងរបួស ឬការខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ។ កម្ពស់ទឹករលកបានហក់ឡើងដល់ទៅ ៦ម៉ែត្រដែលបាននេះបង្កការព្រួយបារម្ភជាខ្លាំងដែលអាចនឹងកើតមានគ្រោះយក្សស៊ូណាមិ។
សូមរំលឹកថា ៖ កន្លងទៅ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ គ្រោះមហន្តរាយរលកយក្សស៊ូណាមិ បង្កឡើងគ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ បានសម្លាប់ជីវិតមនុស្សច្រើនជាង ២៣០,០០០នាក់ ដោយរលកសមុទ្រមានកម្ពស់ដល់ទៅ ១៧.៤ម៉ែត្រ បានវាយប្រហារលើប្រទេសជាច្រើននៅក្នុងតំបន់ រួមទាំងថៃផងដែរ។ នៅក្នុងប្រទេសថៃមនុស្សជាង ៥,០០០នាក់ បានស្លាប់ រីឯក្រុមអ្នកជំនាញថៃ និងបរទេសមកពី៣០ប្រទេស អាចបញ្ជាក់អត្ដសញ្ញាណ ជនរងគ្រោះច្រើនជាង ៣,៦០០នាក់ប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print