កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែ១គត់ របស់កម្ពុជា

ចែករំលែក៖

ក្រុងព្រះសីហនុ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែ១គត់ របស់កម្ពុជា ដែលកំពុងប្រតិបត្តិការលើផ្ទៃដីសរុប ១២៤,៥ហិកតា និងអាចដឹកជញ្ជូនទំនិញផ្ទាល់តាមសមុទ្រ ទៅកាន់បណ្តាប្រទេសក្នុង តំបន់អាស៊ីប៉ាស៊ីហ្វីក  ។
លោក លូ គឹមឈន់ អគ្គនាយក
ក្រោមម្លប់នៃសុខសន្តិភាពពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ២០២៥ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រសួងសាធារណការ-ដឹកជញ្ជូន ដែលតែងតែដឹកនាំនិង គាំទ្រការអភិវឌ្ឍ និងទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ជាបន្តបន្ទាប់។
-ចក្ខុវិស័យ
អភិវឌ្ឍទៅជាកំពង់ផែសមុទ្រទឹកជ្រៅប្រកបដោយប្រសិទ្ធភាព និង ជវភាព ដើម្បីចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវវិស័យឡូជីស្ទីកសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

-បេសកកម្ម
• អភិវឌ្ឍស្របតាមគោលនយោបាយរាជរដ្ឋាភិបាល  • បង្កើនគុណភាពសេវាកម្ម តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រើប្រាស់ផែ ការធ្វើទំនើបកម្មគ្រប់គ្រងកំពង់ផែ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមនវានុវត្តន៍អន្តរជាតិ  • សហការជាមួយដៃគូរអភិវឌ្ឍន៍ សិក្សា និងឆ្ពោះទៅការកសាងផែទឹកជ្រៅ ស្របតាមទស្សនវិស័យ និងកំណើនកុងតែន័រឆ្លងកាត់  • ជម្រុញនិងពង្រឹងគោលការណ៍ ជាកំពង់ផែសម្រាប់ទាំងអស់គ្នា ។

-គុណ តម្លៃ
• ទីតាំងភូមិសាស្រ្តល្អបំផុត  • ការបំពេញចិត្តជូនអតិថិជន  • ភាពបរិសកម្ម និងនវានុវត្តន៍  • សុចរិតភាព និងគណនេយ្យភាព • ភាពរួសរាយរាក់ទាក់ និងការគោរព  • ការងារជាក្រុម និងគុណភាពសេវាកម្ម  • ភាពជឿទុកចិត្ត និងអាចនិទស្សន៍បាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print