ភ្នំពេញ ៖ អាស្រ័យដោយតម្រូវការខ្ពស់ពីសំណាក់បងប្អូនអ្នកគាំទ្របាល់ទាត់ជាតិទាំងអស់គ្នា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងធ្វើការបើកកន្លែងអង្គុយបន្ថែមសម្រាប់ការប្រកួតថ្ងៃទី១០ ខែឧសភា។
សូមរង់ចាំការប្រកាសជាផ្លូវការរបស់ក្លឹបនៅថ្ងៃច័ន្ទ ទី៥ ខែឧសភា សម្រាប់ការបើកលក់សំបុត្របន្ថែម។
ក្លឹបបានបង្ហាញមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការយោគយល់ និងការង់ចាំរបស់អ្នកគ្រប់គ្នា។
លោក ឌី វិជ្ជា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហោះថា ៖ ខ្ញុំនឹងផ្តល់សំបុត្រ VIP ជូនលោកអ៊ំ សួន សម្រាប់ចូលរួមទស្សនាផ្ទាល់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
លោកបន្តថា ៖ សូមជម្រាបជូនដល់បងប្អូនសារព័ត៌មានកីឡាទាំងអស់ ខ្ញុំនឹងផ្តល់ជូនសំបុត្រទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League ក្នុងម្នាក់ចំនួន ២សំបុត្រ រួមទាំងកន្សែងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ចូលរួមទស្សនា និងផ្សព្វផ្សាយពីសកម្មភាពនានា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
សូមបងប្អូនអញ្ជើញចុះឈ្មោះជាមួយក្រុមការងារផ្សព្វផ្សាយរបស់ក្លិប ដើម្បីទទួលបានការផ្តល់ជូនខាងលើ ៕
ដោយ ៖ សិលា