ឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើមួយខ្នងអស់ទាំងស្រុងទាំងយប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធោ ហើយប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយពន្លត់ភ្លើង និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យព្យាយាមសង្គ្រោះយ៉ាងណាក៏ដោយសារអំណាចភ្លើងបានឆាបឆេះផ្ទះអស់ទាំងស្រុង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នៅក្រុម៣ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះសាងសង់ពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៧ម៉ែត្រ សង់ផុតពីដីប្រមាណ១ម៉ែត្រ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង ឆាបឆេះឆ្លងរាលចូលផ្ទះតែម្តង ភ្លើងឆេះសន្ធោសន្ធៅឡើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង ជួយជះទឹកមិនឈ្នះ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ព្យាយាមពន្លត់ភ្លើង ។

គ្រោះអគ្គិភ័យខាងលើឆេះផ្ទះឈើមួយខ្នងអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិផងដែរ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print