គ.ជ.ប ៖ ថ្ងៃទី១ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦.១៦៣នាក់ ខណៈអ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១០.៦៦០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលបណ្ដោះអាសន្នថ្ងៃទីមួយនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

– ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៦.១៦៣នាក់

– អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ សង្កាត់ មានចំនួន ១.៦៨៧នាក់

– អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៧.៧២០នាក់

– អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ១០.៦៦០នាក់

– អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១.០៩៣នាក់។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។

ដូចនេះ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ​ទៅ​ពិនិត្យមើ​ល​ឈ្មោះ​​រប​ស់​​ខ្លួន​ដែល​បិទ​ផ្សា​​យ​​នៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬ​ចូល​ពិនិត្យមើល​តាម​អាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។

ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត។ ចំពោះប្រជាពលរដ្ឋខ្មែរ​ដែលមា​ន​​សិទ្ធិបោះឆ្នោត ហើយមិនទាន់បាន​ចុះ​ឈ្មោះ​បោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ (កើតមុន ឬត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០៧) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណា​ក់​ចូលថ្មីក្នុងឃុំ សង្កាត់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុ​ងរស់នៅ ឬស្នាក់នៅ។

ដោយឡែក ប្រជាពលរដ្ឋដែលមាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ ដែលមា​នបំណ​ង​​កែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោត ក្នុងឃុំ សង្កាត់ ឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរ​​ឯកសារចុះឈ្មោះបោះឆ្នោត) ឬអ្នក​ចុះ​ឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលមិនធ្លាប់បាន​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័​យ​​ជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) ក្នុងបញ្ជីបោះឆ្នោតពីមុនមក សូមអញ្ជើញ​បងប្អូនទៅជួបក្រុមចុះឈ្មោះបោះឆ្នោត ​នៅ​តាម​សាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់​ដែល​បងប្អូន​កំពុង​រស់​នៅ​។

សូមចូលទៅកាន់អាសយដ្ឋានវេប www.nec.gov.kh/khmer/voter-list-revision-2025 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ប្រចាំថ្ងៃ៕ដោយ​៖តារា​

...

 

រូបភាព​៖ក្រសួង​ព័ត៌មាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print