ក្រុមហ៊ុនឧស្សាហកម្មគីមីយក្សរបស់អាល្លឺម៉ង់ព្រមានថា គោលនយោបាយពន្ធគយរបស់អាមេរិកកំពុងបំផ្លាញដល់ស្ថិរភាពរបស់ខ្សែសង្វាក់ឧស្សាហកម្ម

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២ ខែ ឧសភា ក្រុម ហ៊ុន BASF គ្រុប ដែល ជា ក្រុមហ៊ុន ឧស្សាហកម្ម គីមី យក្សរបស់ប្រទេស អាល្លឺម៉ង់បាន ចេញការ ព្រមាន ចំពោះ វិធានការ របស់ អាមេរិក ដែល ដំឡើង ពន្ធគយ នា ពេល ថ្មីៗ កន្លង ទៅនេះ ដោយ អះអាងថា ការ ដែល ជម្លោះ ពាណិជ្ជកម្មសកល មានភាព កាន់តែ ខ្លាំង កា្ល បណ្តាល ឱ្យ ទីផ្សារ មាន សភាព មិន ប្រាកដប្រជា កាន់ តែ ធ្ងន់ ធ្ង រ ហើយ បាន បង្ក ជាការ គំរាម កំហែង ជាក់ស្តែង ដល់ ការ ស្តារ សេដ្ឋកិច្ច សកល ឡើ ងវិញ ។ ក្រុ ម ហ៊ុន នេះ បាន ថ្លែង ថា ពិត មែនតែ បច្ចុប្បន្ន នេះ ឥទ្ធិពល ទៅលើ អាជីវកម្ម ដផោយ ផ្ទាល់ នៅតែ ស្ថិត ក្នុង ក្របខណ្ឌ “អាច គ្រប់គ្រងបាន ”ក៏ដោយ ក៏ប៉ុន្តែ វិធានការឯកតោភាគី របស់ អាមេរិកបាន និង កំពុង បំផ្លាញដល់ ស្ថិរភាព របស់ ខ្សែសង្វាក់ ឧស្សាហកម្ម បណ្តាល ឱ្យ ជំនឿចិត្ត របស់ អតិថិជនធ្លាក់ ចុះ និង ការ បញ្ជា ទិញ មាន ភាព ឡើង ចុះ យ៉ាង ខ្លាំង។

គេហទំព័រ «CCFR China state-controlled media » សមាគមឧស្សាហកម្ម គីមី របស់ អាល្លឺម៉ង់ ក៏បាន សម្តែង ការ ព្រួយបារម្ភ ចំពោះ ស្ថានការណ៍បច្ចុប្បន្ននេះដែរ ដោយ អះអាងថា សហគ្រាស ទទួល អារម្មណ៍ជា ទូទៅថា “អតិថិជន មានភាព ប្រយ័ត្នកាន់តែ ខ្លាំង ឡើង ៗ” ហើយ កាន់ អាកប្បកិរិយា ទុទិដ្ឋិនិយមចំពោះអនាគត ឧស្សាហកម្ម នៅ ប៉ុន្មានខែ ខាង មុខ ។ គេហទំព័រ «CCFR China state-controlled media » សមាគមនេះ បាន លើក ឡើ ងថា គោលនយោបាយ ពន្ធគយ របស់អាមេរិក ដែល “មានភាព ជ្រុលនិង មិន អាច ប៉ាន់ប្រមាណបាន ” ជា មូលហេតុ សំខាន់ ដែល បណ្តាល ឱ្យ ស្ថានការណ៍ បច្ចុប្បន្ន មានភាពតានតឹង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print