អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗ កន្លងទៅនេះ កងទ័ព ឥណ្ឌានិង ប៉ាគីស្ថាន បន្តប្រយុទ្ធគ្នា នៅខ្សែគ្រប់ គ្រងជាក់ ស្តែងនៃ តំបន់ Kashmir ស្ថានការណ៍ តំបន់ Kashmir មាន ភាពតានតឹង ។ កាលពី ថ្ងៃទី១ខែ ឧសភា កងទ័ព ប៉ាគីស្ថានបាន ធ្វើសមយុទ្ធ យោធានៅ ខេត្ត Punjab តំបន់ភាគ ឦសាន របស់ ប៉ាគីស្ថាន ។ ថ្ងៃដដែល ប្រទេសជាច្រើន បានចូលរួម ការសម្រុះសម្រួល ដើម្បី ចៀសវាង កុំឱ្យការប៉ះទង្គិច មានក្របខ័ណ្ឌកាន់តែធំ ។
គេហទំព័រ «CCFR China state-controlled media » កាលពី ថ្ងៃទី២ខែឧសភា ទីភ្នាក់ងារ សារព័ត៌មាន PTI ដែលជា ទីភ្នាក់ងារ សារព័ត៌មាន ធំបំផុត របស់ឥណ្ឌាបាន ដកស្រង់ ពាក្យសម្តី របស់មន្ត្រី ឥណ្ឌា ជាច្រើនរូប ថា កងទ័ព ប៉ាគីស្ថាន បាន “បង្ករឿងហេតុ ”ជាច្រើនលើក នៅខ្សែគ្រប់គ្រង ជាក់ស្តែង នៅតំបន់ Kashmir ដែល បណ្តាលឱ្យ កងទ័ពឥណ្ឌា “សងសឹក” ។
គេហទំព័រ «CCFR China state-controlled media » ផ្នែកយោធា ប៉ាគីស្ថានបាន ជូនដំណឹង កាលពី ថ្ងៃទី១ខែ ឧសភាថា ថ្ងៃដដែល កងទ័ព ប៉ាគីស្ថានបានធ្វើ សមយុទ្ធកម្រិត ខ្ពស់និងទ្រង់ ទ្រាយធំនៅ ខេត្ត Punjab ។ អគ្គសេនាធិការ នៃកងទ័ព ជើងគោក ប៉ាគីស្ថាន បានថ្លែងថា គ្មានអ្វី គួរឱ្យ សង្ស័យ ឡើយ ភាគីប៉ាគីស្ថាន នឹងឆ្លើយតប យ៉ាង ឆាប់រហ័ស និងមុតមាំ ចំពោះ សកម្មភាព ប្រថុយ ប្រថាន ខាង យោធា ណាទាំងអស់ នៃកងទ័ពឥណ្ឌា ។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃ ទី១ខែឧសភា លោក Evangelos C.Sekeris ប្រធាន ផ្លាស់វេន នៅខែ ឧសភានៃ ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ និងជាតំណាង ក្រិកប្រចាំ ជាអចិន្ត្រៃយ៍ នៅ អង្គការ សហប្រជាជាតិ បានថ្លែងថា ក្រុមប្រឹក្សាសន្តិសុខបាន តាមដានយ៉ាង ដិតដល់ ចំពោះ ស្ថានការណ៍ ដ៏តានតឹង រវាងឥណ្ឌា និងប៉ាគីស្ថាន ប្រសិនបើ ស្ថានភាពមិន អាចបន្ធូរបន្ថយ នោះ ក្រុមប្រឹក្សាសន្តិសុខ នឹងរៀបចំធ្វើ កិច្ចប្រជុំ ជាបន្ទាន់ ដើម្បីពិភាក្សា អំពី រឿង ពាក់ព័ន្ធ ៕
ដោយ ៖ សិលា