អាមេរិកកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ បណ្តាលឱ្យពលរដ្ឋចិន៥នាក់ស្លាប់បាត់បង់ជីវិតនិង៨នាក់ទៀតរងរបួស

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២ ខែឧសភា ស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្រុង San Francisco បានបញ្ជាក់ថា នៅយប់ថ្ងៃទី១ខែឧសភា តាមម៉ោងក្នុងតំបន់ នៅក្បែរឧទ្យានជាតិYellowstone ដែលឋិតនៅរដ្ឋIdahoអាមេរិកបានកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ តាមការស្វែងយល់ជាជំហានដំបូងឱ្យដឹងថា ឧបទ្ទវហេតុនេះបានបណ្តាលឱ្យពលរដ្ឋចិន៥នាក់ស្លាប់បាត់បង់ជីវិតនិង៨នាក់ទៀតរងរបួស ។ មូលហេតុកើតមានឧបទ្ទវហេតុកំពុងស្ថិតក្នុងការស៊ើបអង្កេត ។

គេហទំព័រ «CCFR China state-controlled media » ស្ថានអគ្គកុងស៊ុលចិនប្រចាំនៅក្រុង San Francisco បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នកស្លាប់បាត់បង់ជីវិត និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះអ្នករងរបួសនិងសាច់ញាតិរបស់អ្នករងគ្រោះស្លាប់បាត់បង់ជីវិត ។ ស្ថានអគ្គកុងស៊ុលបានថ្លែងថា បានចាប់ដំណើរការយន្តការប្រតិកម្មបន្ទាន់នៃការការពារកុងស៊ុល ដើម្បីផ្តល់ការការពារកុងស៊ុលនិងជំនួយដល់អ្នករងរបួសនិងសាច់ញាតិរបស់អ្នករងគ្រោះស្លាប ។ ស្ថានអគ្គកុងស៊ុលបានទាមទារឱ្យភាគីអាមេរិកស៊ើបអង្កេតនិងពិនិត្យផ្ទៀងផ្ទាត់អំពីសភាពការណ៍ពាក់ព័ន្ធ ព្រមទាំងជូនដំណឹងដល់ភាគីចិនជាផ្លូវការ ជួយសង្គ្រោះអ្នករងរបួសឱ្យអស់ពីលទ្ធភាព និងផ្តល់ជំនួយដល់សាច់ញាតិរបស់អ្នករងគ្រោះស្លាប់ ។ ស្ថានអគ្គកុងស៊ុលបានថ្លែងទៀតថា នឹងបន្តធ្វើការងារបន្ទាប់ពីឧបទ្ទវហេតុឱ្យបានល្អ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print