លោកស្រី កែ សួនសុភី ស សុខា បានឧបត្ថម្ភថវិកាចំនួន ៣១,៨០០ដុល្លារ សម្រាប់ការព្យាបាលកញ្ញាព្រិន្ទបាលឯក សាត រក្សា មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានឧបត្ថម្ភថវិកាចំនួន ៣១,៨០០ដុល្លារ សម្រាប់ការព្យាបាលកញ្ញាព្រិន្ទបាលឯក  សាត រក្សា មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងពេលធ្វើដំណើរទៅបំពេញភារកិច្ច ដែលបច្ចុប្បន្នកញ្ញា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ពួកយើងទាំងអស់គ្នា សូមជូនពរកញ្ញាឆាប់ជាសះស្បើយ ។

សាច់ញាតិជនរងគ្រោះបង្ហោះថា ៖ ក្នុងលោកនេះគ្មានទេ(ទេវតា)មានតែមនុស្សមានចិត្តជាទេវតា🙏🙏🙏

សូមបញ្ជាក់ថា ៖ កញ្ញាព្រិន្ទបាលឯក សាត រក្សា មន្រ្តីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជួបប្រទះឧប្បត្តិហេតុគ្រោះថ្នាក់ចរាច រណ៍ក្នុងភូមិសាស្រ្តឃុំត្រាង ស្រុកកំរៀង រវាងម៉ូតូនឹងម៉ូតូបណ្តាលឱ្យកញ្ញារងរបួសធ្ងន់ធ្ងរ ។

ដោយមើលឃើញពីភាពលំបាករបស់ក្រុមគ្រួសារកញ្ញាព្រិន្ទបាលឯក សាត រក្សា លោកស្រី កែ សួនសុភី ស សុខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន(31800$) សម្រាប់វះកាត់និងព្យាបាលកញ្ញាព្រិន្ទបាលឯក សាត រក្សា ដែលកំពុងសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសថៃ ៕ ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print