ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ បានកើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់ ព្រោះតែកត្តាបើកបរល្មើសល្បឿន និងមិនគោរពសិទ្ធិ!។ ដូច្នេះសូមប្រើវិចារណញាណក្នុងការបើកបរ ប្រែក្លាយផ្លូវថ្នល់ធ្វើដំណើរប្រកបដោយសុវត្ថិភាព។ ចូលរួមការពារអាយុជីវិតរបស់អ្នក និងអ្នកដទៃ សូមកុំបើកបរក្នុងស្ថានភាពស្រវឹង! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រី ១នាក់), រងរបួសសរុប ៣នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ២នាក់ (ស្រី ២នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០នាក់ (យប់ ០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៤នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) ៕ដោយ៖តារា