កីឡាករ Oscar
Piastri របស់ក្រុម McLaren បានឈ្នះជើងឯកជាលើកទីបួនក្នុងការប្រណាំងចំនួនប្រាំមួយថងនៅឆ្នាំនេះ ខណៈដែលគាត់បានផ្តួលមិត្តរួមក្រុម Lando Norris ក្នុងការប្រកួត Miami Grand Prix ។
អ្នកបើកបរក្រុម McLaren ទាំងពីរនាក់បានប្រជែងគ្នាយ៉ាងស្វិតស្វាញតាមវ៉ា
កីឡាករ Max Verstappen ក្រុម Red Bull ដែលនាំមុខគេពេលចាប់ផ្តើមការប្រកួតដំបូង។
Piastri ដែលបានចាប់ផ្តើមការប្រកួតនៅចំណាត់ថ្នាក់ទី 4 បានបង្កើនល្បឿននិងបច្ចេកទេសដ៏ល្អឥតខ្ចោះដើម្បីវ៉ាដាច់ទាំងកីឡាករ Kimi Antonelli របស់ក្រុម Mercedes ហើយបន្ទាប់មកវ៉ាឈ្នះកីឡាករ Verstappen ដើម្បីនាំមុខគេ មុនពេលគ្រប់គ្រងគម្លាតរបស់គាត់រហូតដល់ទីបញ្ចប់។
វាជាលើកទីមួយហើយដែលអ្នកបើកបរ McLaren បានឈ្នះការប្រណាំងចំនួនបីជាប់ៗគ្នាបើគិតចាប់តាំងពី កីឡាករMika Hakkinen ធ្លាប់ឆ្លងកាត់រដូវកាល 1997-98 ។
ជ័យជម្នះរបស់ Piastri ពង្រីកការនាំមុខជើងឯករបស់គាត់លើ Norris ដល់ទៅ 16 ពិន្ទុ ដោយ Verstappen តាមពីក្រោយក្នុងចំណាត់ថ្នាក់លេខ 3 ។
ការប្រកួតប្រណាំង
រថយន្ត Formula 1 ឥឡូវនេះធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍ Emilia Romagna Grand Prix នៅ Imola ចាប់ពីថ្ងៃទី 16-18 ខែឧសភា។