ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងយុវជនគ្រប់អាយុ១៨ឆ្នាំ ទៅចុះឈ្មោះបោះ ឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ឃុំ -សង្កាត់ ពីថ្ងៃទី១ ដល់ថ្ងៃ ទី២៦ខែឧសភា។ នេះជាប្រសាសន៍លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប. នៅព្រឹកថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០២៥ ខណៈអញ្ជើញពិនិត្យការិយាល័យចុះឈ្មោះ បោះ ឆ្នោត នៅការិយាល័យចុះឈ្មោះបោះ ឆ្នោតសង្កាត់ចាក់អង្រែលើ-ការិយាល័យចុះឈ្មោះបោះ ឆ្នោត សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ និងការិយាល័យបោះឆ្នោតព្រែកសង្កាត់កំពឹស,ការិយាល័យបោះ ឆ្នោត សង្កាត់ជើងឯក-ការិយាល័យបោះឆ្នោតសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. មានប្រសាសន៍បន្តថាប្រជាពលរដ្ឋភាគច្រើនមិនទាន់ជ្រួតជ្រាបអំពីបច្ចុប្បន្ន ភាពទិន្ន ន័យជីវមាត្រ។ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ឃើញមានចំណុចមួយដែលថ្មី និងចាប់អារម្មណ៍ គឺការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រដែលមិន ធ្លាប់បានធ្វើ។
លោកប្រធានគ.ជ.ប. អំពាវនាវដល់ប្រជាពលរដ្ឋទាំង អស់ដែលបានចុះ ឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ហើយមិនទាន់ដែលបានធ្វើការប្តូរកន្លែងបោះ ឆ្នោតឬក៏ប្តូរទិន្នន័យជីវមាត្រសូមឲ្យមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រឲ្យបានគ្រប់ៗគ្នា។
លោកប្រធានគ.ជ.ប. បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោត ឆ្នាំ២០២៥ គឺមានរយៈ ពេល ២៦ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ -សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ គណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោតបានធ្វើជីវមាត្រ ឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង ៦លាននាក់ ហើយឆ្នាំ ២០២៥នេះគឺជាឆ្នាំដំបូងនៃការធ្វើជីវមាត្របញ្ជីបោះឆ្នោត។
លោក ប្រាជ្ញ ចន្ទ មានប្រសាសន៍បញ្ជាក់ថា ទិន្នន័យជីវមាត្រទាក់ទងនឹងការ បោះឆ្នោត ជាពិសេសក្នុងបញ្ជីបោះឆ្នោតមានតែបញ្ហាតែពីរទេ គឺក្រយៅដៃ និងរូបថតពីមុខ។ ពីព្រោះប្រជាពលរដ្ឋរបស់ក្នុងជីវិតរស់នៅមាន ការប្រែប្រួល។
ប្រធាន គ.ជ.ប. បានអំពាវនាវទៅដល់ប្រជាពលរដ្ឋមកធ្វើបច្ចុប្បន្ន ភាពទិន្នន័យជីវមាត្រឲ្យបានច្រើន។ ហើយអាជ្ញាធរឃុំសង្កាត់ជួយទំនាក់ទំនងប្រជាពលរដ្ឋណាដែលត្រូវមកធ្វលើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។គ.ជ.ប.បានចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២៤ បានចំនួនជាង ៩លាននាក់ស្មើនឹង៩១,០៨ % ៕