ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថា “មួយជីវិតរបស់ខ្ញុំ ការលំបាកទាំងឡាយដែលខ្ញុំបានជួបប្រទះ ហើយត្រូវខិតខំជំនះ គឺជាបទពិសោធដ៏មានតម្លៃ មិនមែនសម្រាប់តែខ្លួនខ្ញុំនោះទេ ប៉ុន្តែក៏មានអត្ថន័យជាប្រវត្តិសាស្ត្រ និង មានលក្ខណៈជាទស្សនវិជ្ជាដឹកនាំរបស់កម្ពុជា ដែលយើងតែងតែទទួលអារម្មណ៍ថា ជាប្រទេសអាភ័ព្វ ជួបទុក្ខវេទនា និង សោកនាដកម្មរាប់មិនអស់”។
ការលើកឡើងនេះ ធ្វើឡើងក្នុងបាឋកថារបស់សម្តេច ហ៊ុន សែន ក្នុងប្រធានបទ «កម្ពុជា និង អាស៊ាន,អាស៊ាន និង ពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងពីមោទកភាព ក្រោមការដឹកនាំដោយរបស់សម្តេច និង គណបក្សប្រជាជនកម្ពុជា បាននាំឱ្យកម្ពុជាមិនមែនជាប្រទេសកំសត់ដូចមុនទៀតឡើយ ហើយក្រសែភ្នែកអន្តរជាតិ ក៏បានចាប់ផ្តើមមើលមកកម្ពុជា ក្នុងមនោសញ្ចេតនាគោរព និង ផ្តល់តម្លៃក្នុងនាមជាប្រទេសដែលមានសមត្ថភាពចូលរួមរៀបចំរបៀបវារៈ ប្រកបដោយភាពទទួលខុសត្រូវ ចំពោះសន្តិភាព និង ប្រជាជន ៕
ដោយ ៖ សិលា