លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖

១- ទណ្ឌិត សម រង្ស៊ី ចង់ឲ្យសម្តេចតេជោមានវាសនាដូចមូហ្គាបេ = តែមូហ្គាបេបានលាចាកលោកទៅ១០ឆ្នាំហើយ សម្តេចតេជោ ហ៊ុន សែន តែកាន់អំណាចដដែល។
២- អាមាត់វៀចថាមានដំណឹងល្អនិងអាក្រក់ពីវីអូអេនិងវាសនារបស់អាស៊ីសេរី = ឯប្រជាជនកម្ពុជាមានក្តីសប្បាយរីករាយជានិច្ចពីរឿងលោកត្រាំបិទអាស៊ីសេរី ។
៣- ទោះបីក្រឡាផ្ទៃប្រទេសកម្ពុជាខុសគ្នាមួយចំនួនមែន = តែផែនទីស្រុកខ្មែរនៅដដែល ការខុសក្រឡាផ្ទៃគ្នាគ្រាន់តែមកពីម៉ាស៊ីនគិតក្រឡាផ្ទៃខុសគ្នារវាងចាស់និងថ្មី?
៤- តាមប្រវត្តិសាស្ត្រជាក់ស្តែងដើម្បីងាយស្រួលគ្រប់គ្រង = ពួកអាណានិគមន៍ចូលចិត្តពង្វក់មេដឹកនាំប្រទេសតាមរយៈការបញ្ចូលគ្រឿងញៀនទៅក្នុងស្ថាប័នដឹកនាំ។
៥- សមាសភាពយួនបានចូលមកលុកលុយក្នុងរាជការខ្មែរតាំងពី១៦២០មកម៉្លេះ = រហូតមកដល់សម័យបារាំងចូលស្រុកបារាំងបានយកមន្ត្រីយួនមកធ្វើការក្នុងរាជការខ្មែរ ក្រោយមកប្រធានៗស្ថាប័នខ្មែរមានសញ្ជាតិជាយួន ឯអនុប្រធានទើបជាខ្មែររហូតមកដល់ទវឆ្នាំ១៩៥០?
៦- ថ្ងៃកំណើតនៃគណបក្សប្រជាជនកម្ពុជាគឺថ្ងៃ២៨មិថុនា១៩៥១ = មិនមែនជាថ្ងៃសន្មត់ដូចអ្នកខ្លះនិយាយដោយមិនដឹងនោះទេ?
៧- នៅពេលប៉ុលពតទៅប៉េកាំងនាឆ្នាំ១៩៦៥ = អត់មានអ្នកណាដឹងសោះឡើយ ហេតុនេះអ្នកណានិយាយអ្វីក៏ដោយក៏គ្រាន់តែជាការស្មានៗប៉ុណ្ណោះ?
៨- វត្តមានយួននៅស្រុកខ្មែរតាំងពីរាប់រយឆ្នាំមក = ជាលទ្ធភាពឲ្យមានការលាបពណ៌គ្នាស្អីៗក៏ជាយួន?
៩- របបខ្មែរក្រហថាធ្វើឲ្យសង្គមខ្មែរស្មើភាពដោយមានការលុតដំ = តែនេះជាទ្រឹស្តីឯការជាក់ស្តែងកម្មាភិបាលខ្មែរក្រហមមិនលុតដំអីទេដោយសារពួកវាសុទ្ធតែរស់នៅជាន់ខ្ពស់ស៊ីចុកសុទ្ធតែឆ្ងាញ់ៗលាក់ពីភ្នែកប្រជាជន។
១០- ការនិយាយថាអ្វីសុទ្ធតែយួនជាអ្នករៀបចំទាំងអស់តាំងការបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរតាំងពីទវឆ្នាំ១៩៥០ = និយាយដូច្នេះហាក់ដូចជាខ្មែរគ្មានខួរក្បាលគិតគូពីរឿងជាតិសោះអញ្ចឹង? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print