បុរសម្នាក់ដេកក្នុងមុងត្រូវសត្វថ្លែនចូលខាំចុករហូតដល់សន្លប់បាត់ស្មារតី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់មានអាការៈចុកពេញខ្លួនរហូតដល់សន្លប់លែងដឹងខ្លួនបន្ទាប់ពីសត្វថ្លែនបានចូលខាំ ពេលកំពុងសម្រាកក្នុងមុងទាំងកណ្តាលអធ្រាត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិចាន់ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រុមគ្រួសារបានឲ្យដឹងថា បុរសរូបនេះមានឈ្មោះ ឆាយ អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។ នៅមុនពេលកើតហេតុក្រុមគ្រួសាររបស់គាត់បានចូលទៅដេកស្ងាត់ឈឹងអស់ទៅស្រាប់តែពាក់កណ្តាលអធ្រាតម៉ោងជិត១យប់ បុរសរងគ្រោះដែលកំពុងសម្រាកក្នុងមុងបានភ្ញាក់ហើយស្រែកថា ចុកខ្លាំងណាស់ និងរមួលពេញមុង ឃើញដូចនេះក្រុមគ្រួសារបាននាំគ្នាចូលទៅមើលឃើញសត្វថ្លែននៅទីនោះ មួយសន្ទុះក្រោយមកដោយសារពិសថ្លែនធ្វើឲ្យជនរងគ្រោះកាន់តែមានអាការៈខ្លាំងឡើងៗរហូតដល់សន្លប់បាត់មាត់ឈឹងតែម្តង ។ ឃើញស្ថានភាពដូចនេះក្រុមគ្រួសារបានដឹកជនរងគ្រោះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

រហូតដល់ព្រឹកថ្ងៃទី២៥ ខែសីហា នេះ ជនរងគ្រោះកំពុងសម្រាកព្យាបាល និងស្ថិតក្នុងការតាមដានរបស់គ្រូពេទ្យនៅឡើយ ។

សត្វថ្លែនគឺជាសត្វមួយដែលមានពិសខ្លាំងផងដែរ ដូចនេះត្រូវមានការប្រុងប្រយ័ត្ន បើសត្វនេះខាំត្រូវប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីសង្រ្គោះជីវិតជនរងគ្រោះ ៕

1 2

ដោយ៖ ចន្ថា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print