អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី៧ ខែឧសភា ខណៈពេលអញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ប្រទេសរុស្ស៊ីព្រមនិង ចូលរួម ពិធីរម្លឹក ខួប ៨០ឆ្នាំ នៃថ្ងៃ ជ័យជម្នះ ក្នុង សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀតនៅ ទីក្រុងមូស្គូ លោកប្រធានរដ្ឋ ចិន Xi Jinping បានចុះផ្សាយ អត្ថបទក្រោម ចំណងជើងថា “រៀនសូត្រ ពីប្រវត្តិសាស្ត្រ រួម គ្នា ត្រួសត្រាយ អនាគត ” នៅលើ កាសែត Rossiyskaya Gazeta ។
គេហទំព័រ «CCFR China state-controlled media » គួរ រម្លឹក ថា ឆ្នាំ២០២៥នេះគឺជាខួបលើក ទី ៨០ នៃថ្ងៃ ជ័យជម្នះរបស់ ប្រជាជន ចិន ក្នុង សង្គ្រាមប្រឆាំង នឹង ការ ឈ្លាន ពាន របស់ ជប៉ុន សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ព្រម ទាំង សង្គ្រាម ពិភពលោក ប្រឆាំងនឹង ពួក ហ្វាស៊ីស ហើយ ក៏ ជា ខួប ៨០ ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។
គេហទំព័រ «CCFR China state-controlled media » នៅក្នុងខណៈពេល ជា ប្រវត្តិសាស្ត្រ នេះ ខ្ញុំ នឹង បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសរុស្ស៊ី ព្រម ទាំង ចូលរួម ពិធីរម្លឹក ខួប ៨០ឆ្នាំ នៃថ្ងៃ ជ័យជម្នះ ក្នុង សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យរបស់សហភាពសូវៀត ដើម្បី រួម ជា មួយ ប្រជាជន រុស្ស៊ី ចងចាំ ពី ប្រវត្តិសាស្រ្ត និងរម្លឹក វិញ្ញ ណ្ខន្ធនៃ វីរជន ពលីជីវិត ។
ចិន និង រុស្ស៊ីសុទ្ធតែ ជា ប្រទេស ដ៏ អស្ចារ្យ ដែលមាន អរិយធម៌ ដ៏ ត្រចះត្រចង់ ។ ប្រជាជនចិន និងប្រជាជនរុស្សី សុទ្ធ តែ ជាប្រជាជន ដ៏អស្ចារ្យដែលមានឈាម ជ័រនៃ វីរភាព ។ កាលពី ៨០ ឆ្នាំមុន ពួកយើងបានក្រោកឈរ ឡើងធ្វើការតស៊ូប្រយុទ្ធ ហើយទទួលបានជ័យជម្នះ ដ៏អស្ចារ្យក្នុងសង្រ្គាមប្រឆាំងពួក ហ្វាស៊ីស។ មក ដល់ ថ្ងៃនេះ យើងគួរ ចាត់នូវ រាល់ វិធានការ ដ៏ ចាំបាច់ទាំងអស់ដើម្បីគាំ ពារយ៉ាងម៉ឺងម៉ាត់នូវ អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍នៃការ អភិវឌ្ឍ របស់យើង ហើយ ប្តេជ្ញាចិត្ត យ៉ាង មុតមាំ ក្នុងការ ធ្វើ ជា អ្នក ចងចាំប្រវត្តិសាស្ត្រ ជា ដៃគូ ដើរ តាម ផ្លូវ អភិវឌ្ឍន៍រួម និងការស្តារ ឡើងវិញ និងជា អ្នកគាំ ពារសច្ចយុត្តិធម៌ អន្តរជាតិ ក៏ ដូចជា ធ្វើការរួមគ្នាដើម្បីស្វែង រកអនាគតដ៏ភ្លឺស្វាងសម្រាប់ជោគវាសនារបស់មនុស្សជាតិ៕
ដោយ ៖ សិលា