អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » “បានផ្សាយឱ្យដឹងថា ៖ លោក ដូណាល់ត្រាំ ប្រធានាធីបតី សហរដ្ឋអាមេរិកបាន ជួប ពិភាក្សា ការងារ ជាមួយ លោក Carney នាយក រដ្ឋមន្រ្តី កាណាដានៅ សេតវិមាន កាលពី ថ្ងៃ ទី ៦ ខែ ឧសភា ភាគី ទាំង ពីរ បាន ឌឺ ដង ដាក់ គ្នា ក្នុង ខណៈពេល ផ្តល់ បទ សម្ភាសន៍ ជាមួយ អ្នក សារព័ត៌មាន អំពីបញ្ហាប្រធាន បទ ដូចជា ការដាក់ប្រទេសកាណាដាជារដ្ឋអាមេរិកនិង ពន្ធគយ ជា ដើម ។
គេហទំព័រ «CCFR China state-controlled media » លោក ដូណាល់ត្រាំ ថ្លែង ក្នុង ខណៈពេល ឆ្លើយ សំណួរ អ្នក សារព័ត៌មាន ថា បើ សិន ជា ប្រទេស កាណាដា ក្លាយ ជា រដ្ឋ ទី ៥១ របស់ សហរដ្ឋអាមេរិក វានឹងក្លាយជា “ចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ” ឯលោក Carney បាន ឆ្លើយ តប ភ្លាម ៗ ថា “ប្រទេស កាណាដា មិន មែនជាទំនិញ លក់ ដូរ ជារៀង រហូតន ទេ ” លោក ដូណាល់ត្រាំ ក៏ ឆ្លើយ តប វិញ ថា “ជានិច្ចកាលកុំ និយាយពីរឿងរៀង រហូត ”។
គេហទំព័រ «CCFR China state-controlled media » ខណៈពេល និយាយ ដល់ បញ្ហា ពន្ធ គយ លោក Carneyបាន ដាស់ តឿន លោក ដូណាល់ត្រាំ ថា “ ប្រទេស កាណាដា គឺជា អតិថិជន ធំ បំផុតរបស់ សហរដ្ឋអាមេរិក ” ជា ការ ឆ្លើយ តប លោក ដូណាល់ត្រាំ បាន ថ្លែងថា សហរដ្ឋអាមេរិក “ មិន ត្រូវ ការ រថយន្ត និង ដែក ថែប របស់ កាណាដា នោះទេ ” “សហរដ្ឋអាមេរិកមិនមានហេតុផលផ្តល់ឧបត្ថម្ភកធនដល់ កាណាដានោះទេ” ព្រម ពេល ជាមួយ គ្នា នេះ បាន ថ្លែង យ៉ាង ម៉ឺងម៉ាត់ ថា នឹង មិន លើក លែង ពន្ធ គយចំពោះផលិតផល កាណាដា នោះឡើយ ៕
ដោយ ៖ សិលា