សមត្ថកិច្ចខណ្ឌឫស្សីកែវសហការជាមួយសមត្ថកិច្ចខណ្ឌចំការមនបង្រ្កាបជនសង្ស័យ២នាក់ឆក់កាបូប

ចែករំលែក៖

ភ្នំពេញ : ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌមានការដឹកនាំលោក ហួរ ម៉េងហួរ អធិការខណ្ឌចំការមនដឹកនាំកងកម្លាំងប៉ុស្តិ៍ផ្នែកជំនាញនិងសហការលោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបង្រ្កាបបានបន្តបន្ទាប់សរុប២នាក់ដែលពាក់ព័ន្ធករណីឆក់កាបូបដៃកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី០៤ហើយចាប់បាននៅថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥នៅចំណុចមុខក្លឹបULTRAផ្លូវចៃការក្រុម៧៨ភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោក ហួរ ម៉េងហួន អធិការខណ្ឌចំការមនបានអោយដឹងថាមានបទបញ្ជាឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងគោលការណ៍បើកការស្រាវជ្រាវក្រោយពីជនរងគ្រោះបឆនដាក់ពាក្យបណ្ដឹងមានជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់យកកាបូបដៃបានសម្រេច ។ ជនរងគ្រោះHE KERUI ភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិនស្នាក់នៅសណ្ធាគារហ័ងសានបន្ទប់លេខ៣០៧ជាន់ទី១៧ផ្លូវចៃការក្រុម៧៨ភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខEJ.6243287ចុះថ្ងៃទី០៨.១១.២០២៣។
.សម្ភារៈបាត់បង់ក្នុងកាបូបមានលិខិតឆ្លងដែនចំនួន០២ក្បាល.អត្តសញ្ញាណបណ្ណសញ្ញាតិចិន០២សន្លឹក.បណ្ណបេីកបរចំនួន០១.បណ្ណការងារកម្ពុជាចំនួន០១.បណ្ណឥណពន្ធហុងកុងចំនួន០១។

លោកអធិការបញ្ជាក់ថានៅរសផលថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ ២០២៥បានសហការជាមួយលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវបានអោយកងកម្លាំងផ្នែកព្រហ្មទណ្ឌនិងប៉ុស្តិ៍ដើម្បីចាប់ជនសង្ស័យនៅចំណុចបន្ទប់ជួលសង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបាន ម្នាក់និងបន្តចាប់ជនសង្ស័យម្នាក់សរុប២នាក់ពាក់ព័ន្ធឆក់កាបូបជនបរទេសនិងម្នាក់ជិះបិទគូទ។ ជនសង្ស័យបង្ក្រាបបាន(ឈ្មោះជនសង្ស័យ)១.ឈ្មោះគឿន គុណ ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរស្នាក់នៅផ្ទះជួលផ្លូវបេតុងភូមិដេីមគរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(គ្មានសារធាតុញៀន)។
២.ឈ្មោះលី ហ្វាសុី ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរឥស្លាមស្នាក់នៅផ្ទះលេខ១០០៦ផ្លូវជាតិលេខ៥ភូមិ២សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។ សម្ភារៈវត្ថុតាងចាប់យកម៉ូតូចំនួន០២គ្រឿងម៉ាកស្គុបពីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1JC.4086 និងម៉ាកហុងដាសេ១២៥ពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1LI.8243 កូនកាបូបដៃពណ៍ធ្វេីអំក្រណាត់ពណ៍ប្រផេះចំនួន០១.លិខិតឆ្លងដែនចំនួន០២ក្បាលកាតការងារជនបរទេសចំនួន០១អត្តសញ្ញាណបណ្ណប្រជាជនចិនចំនួន០៣សន្លឹក និងបណ្ណបេីកបរជនបរទេសចំនួន០១សន្លឹក។ រួចនាំខ្លួនជនសង្ស័យទាំង០២នាក់យកមកកាន់មកផ្នែកជំនាញអធិការដ្ឋានសួរនាំនិងការតាមនិតិវិធីច្បាប់តែម្តង។ បច្ចុប្បន្ន.ជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការបន្ត។ សន្និដ្ឋាន.រឿងហេតុខាងលេីគឺជាករណីលួចមាមស្ថានទម្ងន់ទោស(ឆក់កាបូបដៃ)ប្រាកដមែន៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print