បើករ៉ឺម៉ក់ជ្រុលបុករថយន្តដឹកដី ពីក្រោយកំពុងចតនៅកៀនផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ក្រោយបេីករ៉ឺម៉កលឿនជ្រុលបុក រថយន្តដឹកដី ពីក្រោយដែលកំពុងចតស្ងៀមកាលពីវេលាម៉ោង ០២រសៀលថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ដែលស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ សាត​ សុភ័ត្រ្តា​ ២១ឆ្នាំ​ មុខរបរកម្មដេប៉ូសំណង់​ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២​ ខណ្ឌឬស្សីកែវ។ 

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ យុវជន០២នាក់ បានបើកម៉ូតរ៉ឺម៉កដឹកទំនិញ ពាក់ស្លាកលេខ 1FS-6683 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកេីត​ ល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុសង្ស័យចាប់ហ្វ្រាំងមិនជាប់ ក៏រេចង្កូតជ្រុលទៅបុករថយន្តដឹកដី មួយគ្រឿង ពាក់ស្លាកលេខចង្កូតស្តាំ​ PP 3447 ស្ដែលចតនៅកៀនផ្លូវ បណ្តាលអោយយុវជនជាអ្នកបើកម៉ូតូរ៉ឺម៉ក់កៀបជាប់ ពីក្រោយរថយន្តដឹកដី ស្លាប់បាត់បង់ជីវិតភ្លាមៗ ។ ចំណែកឯយុវជនម្នាក់ទៀតជាអ្នករួមដំណើរ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចបន្តរាយការណ៍ជូនការិយាល័យចរាចរណ៍ផ្លូវគោក យករថយន្ត នឹងម៉ូតូរ៉ឺម៉ក់ខាងលើ ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ។ ចំណែកឯសព ត្រូវបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print