មុខសញ្ញា​គ្រឿងញៀន​ដែលពលរដ្ឋបានផ្ដល់ព័ត៌មានត្រូវបានកំលាំងនគរបាលស្រុកស្រាវជ្រាវបង្រ្កាប

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ដោយបានការយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាលខេត្ដកំពង់ស្ពឺ​ លេីការផ្ដល់-ទទួលព័ត៌មានតាមរយៈមហាជនមកកាន់ផេកផ្លូវការ​ ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​  នៅរសៀល​ ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

កិច្ចប្រតិបត្តិការ​ ដោយកម្លាំងនគរបា​លផ្នែក​ ប្រឆាំងបទល្មេីស​គ្រឿងញៀនស្រុកសំ​រោងទង​ បានចុះស្រាវជ្រាវដោយ​សហការជាមួយ​ ប៉ុស្ដិ៍នគរបាលរដ្ឋ​បាល​កាហែង បានឃាត់ខ្លួនមុខ​សញ្ញាជួញដូរដោ​យខុសច្បាប់​នូវសារធាតុញៀន ១នាក់ឃាត់នៅចំ​ណុចភូមិដីក្រហម ឃុំធម្មតាអរ ស្រុ​កសំរោង​ទង ខេត្តកំពង់ស្ពឺ ៖​ ឈ្មោះ មួង សុខុ​ម ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោង​ទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ធ្វើ​ការ​ដកហូតវត្ថុតាងរួម​មាន​ :​ ម្សៅក្រាមពណ៌សថ្លាសង្ស័​យជាគ្រឿងញៀនចំនួន ៧  កញ្ចប់ (មធ្យម ១ កញ្ចប់,តូច ៦ កញ្ចប់),ទូរ​ស័ព្ទដៃ ១គ្រឿង ។

...

ជនសង្ស័យ​បានឆ្លេីយទទួលស្គាល់ថា​ កន្លងមក​ខ្លួនពិតជាបានចែកចា​យ​ជួញដូរថ្នាំញៀននៅក្នុងមូលដ្ឋានប្រាកដមែន​​ ករណីខាងលើនេះកំ​លាំងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក​ ដេីម្បី​បំពេញ​នីតិវិធី​សាកសួរនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print