Real Madridនាំមុខ២គ្រាប់Kylian Mbappeស៊ុតបញ្ចូលទី៣គ្រាប់តែ Barcelonaជិតលើកពានហើយ

ចែករំលែក៖

ការប្រកួតរវាងគូរសត្រូវធំទាំងពីរគឺBarcelona និងReal Madrid នៅក្របខ័ណ្ឌអេស្ប៉ាញ Laliga កាលពីយប់ម៉ិញបានធ្វើឱ្យទស្សនិកជនជក់ចិត្តនិងរំភើបយ៉ាងខ្លាំងដោយពួកគេបានស៊ុតបញ្ចូលទីគ្នារហូតដល់ទៅ៧គ្រាប់។
ម្ចាស់ផ្ទះBarcelonaដែលទើបតែខកចិត្តនៅChampions League ដោយចាញ់ក្រុម Inter Milan ត្រូវបានក្រុមភ្ញៀវនាំមុខមុន២គ្រាប់ដោយកីឡាករអន្តរជាតិបារាំងMbappe។ ប៉ុន្តែក្រុមBarcelona បានខិតខំវាយបករហូតបាន៤គ្រាប់វិញនៅក្នុងតង់ទីមួយធ្វើឱ្យអ្នកគាំទ្រអបអររញ្ជួយទឹកដីNou Camp។ចំណែកការប្រកួតនៅតង់ទីខ្សែប្រយុទ្ធMbappeស៊ុតបានមួយគ្រាប់បន្ថែមតែមិនអាចតាមស្មើឬយកឈ្នះBarcelona បានឡើយធ្វើឱ្យចប់ការប្រកួតក្នុងលទ្ធផលBarclona 4-3 Real Madrid ហើយម្ចាស់ផ្ទះបន្តនាំមុខ៧ពិន្ទុក្នុងតារាងខណៈដែលនៅសល់៣ប្រកួតទៀតទើបចប់រដូវកាល។
Barcelona ត្រូវការជ័យជម្នះតែមួយប្រកួតទៀតប៉ុណ្ណោះនឹងឈ្មះជើងឯកសម្រាប់រដូវកាលនេះហើយ។ ពួកគេនឹងឈ្នះពានLaliga ជាលើកទី២៨ប្រសិនក្រុម Real Madrid ប្រកួតចាញ់ក្រុម Mallorca នៅថ្ងៃពុធនេះឬក៏ពួកគេយកឈ្នះក្រុមEspanyolនៅ

ថ្ងៃព្រហស្បតិ៍

...

អ្នកចាត់ការក្លឹប Barcelona លោក Hansi Flick បានជំរុញឱ្យកីឡាកររបស់គាត់រក្សាការផ្តោតអារម្មណ៍ និងជៀសវាងការប្រារព្ធពិធីមុនឈ្នះពានជាផ្លូវការ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print