រយៈពេល៤ខែដើមឆ្នាំ ២០២៥ ការដោះដូរពាណិជ្ជកម្មអន្តរជាតិមាន​ទំហំ​ទឹកប្រាក់សរុបកើនឡើងជាង ១៩,៥ ពាន់លានដុល្លារអាមេរិក បើធៀបនិងឆ្នំា២០២៤

ចែករំលែក៖

ភ្នំពេញ÷ ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបកើនឡើងជាង ១៩,៥ ពាន់លានដុល្លារអាមេរិក បើធៀបនិងឆ្នំា២០២៤, ក្នុង​នោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ ខណៈការនាំចូល ពី​បរទេស​មានចំនួន ១០ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្មនៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះចាប់តាំងពីដើមឆ្នាំ២០២៤ឃើញថា ការដោះដូរពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា មានកំណើនកើន ឡើង​ជា​បន្ត​បន្ទាប់ ជាក់ស្តែងនៅរយៈពេល ៤ ខែក្នុងឆ្នាំ ២០២៥នេះ,ការធ្វើ​ពាណិជ្ជ​កម្ម​ទំនិញ​ជាមួយ​ប្រទេស​ដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសដៃគូផ្សេងៗទៀតរបស់កម្ពុជា គិត​ជា​ទំហំ​ប្រាក់​សរុប មានចំនួនជាង១៩,៥ពាន់លានដុល្លារបានកើនឡើងប្រមាណ ១៧ ភាគរយ បើ​ធៀបរយៈពេលដូចគ្នាឆ្នំា ២០២៤ ។

ជុំវិញ​ការ​ធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា នៅ​ក្នុង​រយៈ​ពេល ៤ ខែនេះមានទំហំទឹកជាងជាង ៩,១ពាន់លានដុល្លារ កើន ឡើង ១៤ភាគរយ បើ​ធៀប​រយៈ​ពេល​ដូចគ្នាឆ្នាំ ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញសម្លៀកបំពាក់គ្រឿង បន្ទាប់ បន្សំធ្វើពីក្រណាត់ មានទំហំទឹកប្រាក់ជិត ២ ពាន់លានដុល្លារ, ធញ្ញជាតិ ៧៤៩ លានដុល្លារ,ម៉ាស៊ីនឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំ ជិត៤០០លានដុល្លារ,សម្លៀក បំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជាង ១,២ ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែកនិងបរិក្ខាធ្វើពីរោម ជាង ៦៦៤ លានដុល្លារ,ស្បែកជើង ស្រោមជើងជាង ៦២៣ លានដុល្លារ, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ៥៨៦ លានដុល្លារ,គ្រឿងសង្ហារឹម ៣៤៤ លានដុល្លារ, ផ្លែឈើ និងគ្រាប់ ផ្លែឈើ ៧៨៦ លានដុល្លារ និងការនាំចេញទំនិញជាច្រើនមុខផ្សេងៗទៀត។

...

ចំណែកការនាំចូលវិញ,ក្នុងរយៈពេល ៤ខែនេះដែរ កម្ពុជាបាននាំចូលទំនិញសំខាន់ គិតជាទឹកប្រាក់សរុប មានចំនួនជាង ១០ពាន់លានដុល្លារកើនឡើងជិត ២០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចូលទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុករួមមាន៖ ផលិតផលចាក់ដោយម្ជុលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារ,រ៉ែប្រើប្រាស់គ្រឿងចំហេះ ជាង ១,២ ពាន់លានដុល្លារ,ម៉ាស៊ីន និងឧបរកណ៍អគ្គិសនីជាង៧១៥លានដុល្លារ,ម៉ាស៊ីននិងបរិធានមេខនិក ៧៤៣លានដុល្លារ,យានយន្តផ្សេងៗជាង៧៤៨លានដុល្លារ និងការនាំចូលនូវមុខទំនិញជាច្រើនផ្សេងទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print