បុរសជនជាតិចិនម្នាក់ស្លាប់ផ្លោងចេញពីរថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿន

ចែករំលែក៖

ខេត្តព្រះសីហនុ÷ បុរសម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡេីងដោយរថយន្តធុនស្រាល១ គ្រឿង ជិះចូលទៅបុកចំផ្នែកខាងក្រោយរថយន្តធុនធ្ងន់ ១គ្រឿង ក្នុងទិសដៅស្របគ្នា នៅលេីផ្លូវល្បឿនលឿន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៤និង ២០នាទីទៀបភ្លឺម្សិលមិញនេះ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៩-១០០ ក្នុងទិសដៅស្របគ្នា ភ្នំពេញឆ្ពោះទៅព្រះសីហនុស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុក កំពង់សីលា ខេត្តព្រះសីហនុ។

ហេតុការណ៍ខាងលេីបណ្តាលឲ្យស្លាប់មនុស្ស០១នាក់ប្រុសភ្លាមៗនៅកន្លែងកេីតហេតុ ជនជាតិចិន ហើយខូចខាតរថយន្តធុនតូច០១គ្រឿងកម្រិតធ្ងន់និង
រថយន្ដធុនធ្ងន់០១គ្រឿង។

ប្រភពបានឲ្យដឹងថា ជនជាតិចិន០១នាក់ប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ (អ្នករួមដំណេីររថយន្តALPHARD បានខ្ទាតចេញក្រៅរថយន្ត ហេីយបានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ)ហើយសពជនរងគ្រោះ ត្រូវរថយន្ត
សាមុយរបស់មណ្ឌលសុខភាពតក្កវិទ ដឹកយកទៅតម្កល់ទុកនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។

...

ក្រោយពេលកេីតហេតុ ផ្នែកជំនាញបានយកវត្ថុតាងរថយន្តទាំង២គ្រឿងខាងលេីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកអ្នកបេីកបររថយន្តធុនធ្ងន់ខាងលេីនត្រូវបានផ្នែកជំនាញហៅមកសួរនាំតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print