ចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិមួយចំនួនធំនៅខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រហែល៣ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមួយគ្រូសារបានដាក់ពាក្យបំណ្ដឹងទៅប៉ុស្ថិនគរបាលសង្កាត់ប៉ៃលិនថា មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះមីត សុផារី(ប្រពន្ធ) ភេទស្រីអាយុ៣១ឆ្នាំមុខរបរមេផ្ទះ និងប្តីឈ្មោះហាប់ ការីម ភេទប្រុសអាយុ៥០ឆ្នាំមុខរបរលក់ទិញត្បូងរស់នៅភូមិឃុំ កើតហេតុខាងលើ ។

តាមពាក្យបំណ្ដឹងរបស់ជនរងគ្រោះមួយគ្រួសារនេះបានរៀបរាប់ប្រាប់នគរបាលប៉ុស្ថិ៍សង្កាត់ប៉ៃលិន និងនគរបាលនៃស្នងការខេត្តថា ទ្រព្យសម្បត្តិបាត់បង់រួមមានៈ ប្រាក់ខ្មែរ ៥,០០០,០០០រៀល , ប្រាក់ដុល្លា ៣៨០ដុល្លារ , ត្បូងឆ្នៃ ១០គ្រាប់ តូចៗ , លោហៈធាតុពណ៍លឿង(ខ្សែក) ៣ជី ផ្លាកទីន , កូនកាបូបលុយ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

3-89-768x480 4-79-768x480 1-110-768x480 2-106-768x480

ដោយ៖ ស សារ៉េត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print