អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយ “លក្ខន្តិកៈការងារស្តីពីការត្រួតពិនិត្យ ចំពោះការការពារបរិស្ថានអេកូឡូស៊ី” ហើយបានចេញសេចក្តី ជូនដំណឹងដើម្បីតម្រូវឱ្យគ្រប់តំបន់ និងគ្រប់ស្ថាប័ននានាអនុវត្តយ៉ាងយកចិត្តទុកដាក់។
គេហទំព័រ «CCFR China state-controlled media » សេចក្តីជូនដំណឹងបានលើកឡើងថា “លក្ខន្តិកៈ” នេះ យកគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិន ក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលការណ៍ណែនាំ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក Xi Jinping បូកសរុបទ្រឹស្តី និងបទពិសោធ នៃការអនុវត្ត ការត្រួតពិនិត្យចំពោះការការពារបរិស្ថានអេកូឡូស៊ីក្នុងយុគសម័យថ្មី និងធ្វើឱ្យកាន់តែមានសុក្រឹតភាពនូវប្រព័ន្ធ និងយន្តការនៃការងារត្រួតពិនិត្យចំពោះការការពារបរិស្ថានអេកូឡូស៊ី ។ វាមានសារៈសំខាន់ ណាស់ក្នុងការប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់ បក្សក្នុងការកសាង អរិយធម៌អេកូឡូស៊ី និងការការពារបរិស្ថានអេកូឡូស៊ី ជំរុញយ៉ាងស៊ីជម្រៅនូវការងារត្រួតពិនិត្យចំពោះការការពារបរិស្ថានអេកូឡូស៊ី ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសចិនដ៏ស្រស់ស្អាត៕
ដោយ ៖ សិលា