ប្រធានាធិបតី Trump បានស្នើដោយមិននឹកស្មានដល់ក្នុងការចូលរួមក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ១៥ ឧសភា ដែលនាំឱ្យមានការផ្លាស់ប្តូរការទូតជាបន្តបន្ទាប់ពីអឺរ៉ុបទៅកាន់មជ្ឈិមបូព៌ា។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី១៣ ខែឧសភាថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្នើឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុង Istanbul ប្រទេស តួកគី។
លោក Trump បាននិយាយមុនពេលចាកចេញទៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍នេះថា “ខ្ញុំមានកិច្ចប្រជុំជាច្រើន ប៉ុន្តែខ្ញុំកំពុងគិតអំពីការហោះហើរទៅទីនោះ (ទីក្រុងអ៊ីស្តង់ប៊ុល)។ ខ្ញុំគិតថាវាអាចទៅរួច ប្រសិនបើខ្ញុំជឿថាវាអាចទៅរួច ប៉ុន្តែវាជារឿងសំខាន់ដែលយើងធ្វើវា”
វិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ទី១៣ ខែឧសភា បាននិយាយថារុស្ស៉ីនឹងប្រកាសថាតើនរណានឹងត្រូវចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្តង់ប៊ូល នៅពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មើលឃើញថាចាំបាច់ ដោយបដិសេធបញ្ជាក់ថាតើលោក ពូទីននឹងមានវត្តមានដោយផ្ទាល់នៅឯតុចរចា ឬក៏យ៉ាងណានោះទេ? នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គីជាសាធារណៈឱ្យទទួលយកសំណើរបស់លោក ពូទីន។ លោក ហ្សេលេនស្គីបាននិយាយថាលោកនឹងទៅចូលរួមក្នុងកិច្ចចរចា ប៉ុន្តែថាលោក ពូទីន ក៏ត្រូវតែមានវត្តមានដោយផ្ទាល់ផងដែរ។ «ភាគីរុស្ស៉ីបន្តត្រៀមរៀបចំសម្រាប់កិច្ចចរចា»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលត្រូវបានសាកសួរអំពីកិច្ចចរចា និងសំណើរបស់លោក ហ្សេលេនស្គី ដែលចង់ឱ្យលោក ពូទីនចូលរួមដោយផ្ទាល់។
លោក Peskov ក៏មិនបាននិយាយថាតើលោក ពូទីន នឹងចូលរួមកិច្ចចរចាដោយផ្ទាល់ ឬក៏អត់នោះទេ? ហើយនៅពេលត្រូវបានសាកសួរថាតើនរណានឹងតំណាងឱ្យភាគីរុស្ស៉ី លោក Peskov បាននិយាយថា វាអាស្រ័យលើលោក ពូទីន ពោលគឺបើលោកយល់ថាចាំបាច់ នោះរុស្ស៉ីនឹងប្រកាសឱ្យដឹង៕
រូបថត: Reuters