បុរស៣នាក់ជិះម៉ូតូបុកគោយន្តស្លាប់១នាក់និងរបួស២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យុវជន៣នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានបុកគោយន្តបណ្ដាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសនៅវេលាម៉ោង១៩ និង១៥ នាទីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ២៦៨អា ក្រៅទីប្រជុំជន ត្រង់ចំណុចខាងជើងស្ពានគោករំចេកចម្ងាយប្រហែល៧០០ម៉ែត្រ ស្ថិតក្នុងភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក  ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា: ដំបូងមានគោយន្តកន្ត្រៃសណ្ដោងរុឺម៉ក០១គ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរគោយន្តក្ដាប់អត្តសញ្ញាណមិនបាន  (បើកគេចខ្លួនពីកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាអុីសុីតើ សេ៊រីឆ្នាំ២០១០ ពណ៌ស គ្មានផ្លាកលេខ  លេខតួ-លេខម៉ាសុីន RLCUG០៦១០  បើកបរម៉ូតូដោយឈ្មោះ យ៉ុង ភត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្មាច់ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប និងអ្នករួមដំណើរទី១ឈ្មោះ ជី ពេជ្យ អាយុ ២៦ ឆ្នាំ រស់នៅភូមិឃុំជាមួយ អ្នករួមដំណើរទី២ឈ្មោះមុន សារ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយ បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន មានទិសដៅស្របគ្នា ជាមួយគោយន្ត ពេលបើកមកដល់ចំណុចកើតហេតុបានបុកចំពីក្រោយគោយន្តពេញមួយទំហឹងបណ្ដាលអោយកើតមានគ្រោះថ្នាក់តែម្ដង ។
លោកអធិការបញ្ជាក់ថា: ករណីនេះអ្នកបើកបរម៉ូតូរងរបួសធ្ងន់ (បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក) ចំណែកអ្នករួមដំណើរ រងរបួសស្រាល ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។
ចំពោះមូលហេតុ មកពីអ្នកបើកបរម៉ូតូ បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបរគោយន្តកន្ត្រៃសណ្ដោងរុឺម៉ក បើកបរមិនមានភ្លើងបំភ្លឺនៅពេលយប់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានយកសំម៉ូតូដែលខូចខាតធ្ងន់ចំនួន០១គ្រឿងទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print