ខេត្តស្វាយរៀង:កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរ ដឹកជញ្ជួនសារធាតុញៀន(កញ្ឆា)តាមបញ្ញើរប្រៃសនីយ៍ នៅក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាម ភេគផ្លូវការ ផែនការងារប្រឆាំងគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥នេះថា
ជនសង្ស័យមានឈ្មោះ ប៊ួយ វៀតអាន់ ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលក្នុង ក្រុងបាវិត។
ប្រភពបន្តថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១.៣០នាទីនៅចំណុចសាខាប្រៃសនីយ៍ក្រុងបាវិត បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារប្រៃសនីយ៍ខេត្តស្វាយរៀងថាមានកញ្ចប់បញ្ញើរ សង្ស័យជាសារធាតុញៀនដែលមានកញ្ចប់លេខកូEE20489766THផ្ញើពីប្រទេសថៃ តាមរយះប្រៃសនីយ៍កម្ពុជា គោលដៅមកកាន់ក្រុងបាវិត ខេត្តស្វាយរៀងនិងដោយមានកិច្ចសហការល្អជាមួយបុគ្គលិកប្រៃសនីយ៍សាខាក្រុងបាវិត កម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបានស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាជួញដូរដឹកជញ្ជូន សារធាតុញៀនឆ្លងដែនដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ព្រមទាំង ដកហូតសារធាតុញៀន(កញ្ឆារក្រៀម)ចំនួន០២កញ្ចប់ទម្ងន់ ៥៥២,១៣ក្រាម ,ទូរសព្ទ័ដៃ ០២ គ្រឿង,អត្តសញ្ញាប័ណ្ណជនជាតិវៀតណាម០១ សន្លឹក និងបណ្ណ័បើកបររថយន្ត០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។