លិខិតរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលទុរេនស្រស់ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: ស្របតាម ការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្នុងន័យចូលរួមទប់ស្កាត់ការនាំចូលទុរេនស្រស់ ដែលអាចមានការប្រើប្រាស់សារធាតុគីមី ប៉ះពាល់ដល់សុខភាពប្រជាជន រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំ ដូចខាងក្រោម ៖

១.កម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន និងភាគីពាក់ព័ន្ធ ត្រូវផ្តល់ការគាំទ្រ និងសហការ ជាមួយស្ថាប័នគយ និងរដ្ឋាករ អនុវត្តឱ្យបានម៉ឺងម៉ាត់ តាមស្មារតីលិខិតលេខ ២១០៧/២៥ អ គ រ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

២.កម្លាំងមានសមត្ថកិច្ចប្រចាំការតាមព្រំដែន ត្រូវចាត់វិធានការតាមដាន ទប់ស្កាត់ការលួច ប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់ តាមច្រកទ្វារព្រំដែន និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រខេត្ត ស្វាយរៀង ឱ្យបានម៉ឺងម៉ាត់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print