រថយន្ត​LEXUS RX300បុក​រថយន្ត​ALPHARDពីក្រោយ​រងការ​ខូចខាត​ ទាំង​សងខាង​

ចែករំលែក៖

​ ភ្នំពេញៈ ​រថយន្ត​LEXUS RX300មួយគ្រឿង ខណៈ អ្នក បេីក បរ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុុក​និង​រថយន្ត​TOYOTA ALPHARD ដែល​បេីក​បត់​ឆ្លង​ផ្លូវ​ពី​ក្រោយ​យ៉ាង​ពេញទំហឹងបណ្ដាល​ឲ្យ​រថយន្ត​ទាំង​២គ្រឿង​រងការ​ខូចខាត​ ។
​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១១និង​៣០នាទីយប់​ថ្ងៃ​ទី​១៤ខែ​ឧសភា​ឆ្នាំ​២០២៥​ ទល់មុខ​វត្ត​ទួល​ទំពូង​ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​១៣៥​សង្កាត់​បឹងកេងកង​ទី​៣​ ខណបឹង​កេង​កង​រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ ​គេបាន​ឃើញ​ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​ TOYOTA ALPHARD ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AZ 2370 បេីក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ ម៉ៅ​សេង​ទុង​ទិសដៅ​ពី​ ត្បូង​ទៅ​ជេីង​ លុះ​មក​ចំនុច​កេីតហេតុ​ រថយន្ដ​បានបត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​១៣៥​តែ​គាប់​ជួន​ពេល​នោះ​ ក៏ស្រាប់​តែ​បុរស​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ បានបេីក​រថយន្ត​ម៉ាក​ LEXUS RX300 ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AJ 9408 បានបេីក​ធ្វើ​ដំណើរតាម​ក្នុងទិសដៅ​ស្រប​គ្នា​ល្បឿនលឿន​ ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​បុុក​និង​រថយន្ត​ ALPHARD ពីក្រោយ​យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត ALPHARD ជ្រុល​ទៅ​បុុក​និង​ឃឿន​ចិញ្ចើម​ផ្លូវ​ បែក​កង់​មុខ​ចំហៀង​ខាង​ស្តាំ​ និង​រថយន្ត​ខូចខាត​ខ្ទេច​ផែ្នក​ខាង​ក្រោយ​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ ។
​ ដោយ​ឡែក​ខាង​រថយន្ត​ LEXUS វិញរងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​យ៉ាង​ដំណំ​តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា​ ។
​ ករណី​នេះ​ផងដែរ​បន្តិច​ក្រោយ​មក​ក៏មាន​តំណាង​ភាគី​ទាំង​សងខាង​បានសម្រប​សម្រួល​គ្នា​គ្នា​ ដោយ​ខាង​រថយន្ត​ALPHARD ទាមទារ​អោយ​យក​ទៅ​ជួសជុល​អោយ​វិញ​ តែខាង​រថយន្ត​ LEXUS អោយ​សំណង​២០០០ដុល្លារ​ ។
​ ក្រោយ​កេីតហេតុ​ ដោយសារ​តែ​ការ​ដោះស្រាយ​គ្នា​មិន​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បានចុះ​ទៅ​វាស់​វែង​យក​ទៅ​រក្សា​ទុក​រងចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print