រដ្ឋធានីវ៉ាស៊ីងតោន៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារចរចាលើកិច្ចព្រមព្រៀងបដិការ នៅសហរដ្ឋអាម៉េរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ បានអញ្ជើញជួបសម្តែងការគួរសម និងពីភាក្សាការងារជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ដោយមានការចូលរួមផងដែរពី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕ដោយ៖តារា