នៅព្រឹកថ្ងៃទី ១៥ ខែឧសភានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ខេត្តកំពង់ឆ្នាំង បានធ្វើអោយនឹកឃើញពីកាលពី ៤០ ឆ្នាំមុន ក្នុងខែធ្នូ ឆ្នាំ ១៩៨៥ ដែលសម្តេចបានបំពេញកិច្ចការផ្លូវការនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីរយៈពេល ២ ថ្ងៃ ១ យប់។
ក្នុងអំឡុងពេលនោះ សម្តេចបានអញ្ជើញមកពិនិត្យស្ថានភាពនេសាទ ការទិញស្រូវ និងការចែកចាយទំនិញដល់ប្រជាពលរដ្ឋ។ ពិសេស សម្តេចក៏បានសម្រេចផលិតចានជ័រកៅស៊ូចំនួន ២ លានចាន តាមរយៈសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែងផងដែរ។
សម្តេចបានថ្លែងថា ក្រោយពីកំណត់ពេល ៤០ ឆ្នាំ ខេត្តកំពង់ឆ្នាំងបានរីកចម្រើន និងអភិវឌ្ឍទៅជាខេត្តមួយដែលមានសក្តានុពលខ្លាំង។ ក្នុងពេលដូចគ្នា សម្តេចក៏មានវ័យចំណាស់ពី ៣២ ឆ្នាំ មកដល់ ៧២ ឆ្នាំ។
ក្នុងឱកាសនេះ សម្តេចតេជោក៏បានភ្ជាប់រូបថតមួយដែលថតនៅក្នុងដំណើរទស្សនកិច្ចនោះ ដែលមានអតីតអភិបាលខេត្តឯកឧត្តម ដោក ណារិន អមដំណើរជាមួយផងដែរ៕