ប៉ូលិស​កូរ៉េខាងត្បូង​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់​ពី​បទ​បង្ខូច​ឈ្មោះ Son Heung-min

ចែករំលែក៖

ប៉ូលិសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (15 ឧសភា) ថា មនុស្សពីរនាក់ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្ខូចឈ្មោះកីឡាករ Son Heung-min ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងក្រុមSpurs ។

អ្នក​នាំ​ពាក្យ​ទីភ្នាក់ងារ​ប៉ូលិស​ជាតិ​កូរ៉េ​បាន​ប្រាប់ AFP ថា ជន​ជាប់​ចោទ​ជា​ស្ត្រី​ក្នុង​វ័យ ២០ ឆ្នាំ និង​បុរស​អាយុ ៤០ ឆ្នាំ​ម្នាក់។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា អ្នកទាំងពីរបានព្យាយាមជំរិតទារប្រាក់ពីខ្សែប្រយុទ្ធវ័យ 32 ឆ្នាំ ដោយក្លែងបន្លំថាស្ត្រីនោះមានផ្ទៃពោះកូនរបស់ Son ។អ្នកទាំងពីរបានគំរាមSonដោយនិយាយថាពួកគេនឹងផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ។

ថ្មីៗនេះ Son បានប្តេជ្ញាថានឹង “បញ្ចប់” អាជីពរបស់គាត់នៅ Tottenham ដោយដឹកនាំក្រុមដែលជួបការលំបាកក្នុងក្របខ័ណ្ឌ Premier League ទៅកាន់ពានរង្វាន់ Europa League នៅវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Manchester United នៅថ្ងៃទី 21 ខែឧសភា។ គាត់បានស៊ុតបាល់បញ្ចូលទី 173 គ្រាប់ក្នុងការបង្ហាញខ្លួន 451 ដងក្នុង 10 រដូវកាលជាមួយក្លឹបមាន់ខ្នាយមាស Tottenham ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print