ម្ចាស់ចម្ការទុរេន ខ្មែរ ថាមិនទាន់បានបេះលក់នៅឡើយទេ,ចុះផ្លែទុរេនម៉ាន់ថងដាក់តាំងលក់ពាសពេញនៅកណ្ដាលក្រុងបានលុង មកពីណា?

ចែករំលែក៖

ខេត្តរតនគិរីះ- ផ្លែទុរេនលក់ពាសពេញនៅកណ្តាលក្រុងបានលុង ខណៈផ្លែទុរេននៅតាមចម្ការក្នុងខេត្តរតនគីរី មិនទាន់បានបេះមកលក់នៅលើទីផ្សារនៅឡើយទេ។

ម្ចាស់ចម្ការទុរេននៅក្នុងខេត្តរតនគិរីបានបង្ហើបប្រាប់ថា ផ្លែទុរេនម៉ាន់ថងប្រហែលចូល១៥ថ្ងៃទៀត និងបានបេះលក់បណ្តើៗហើយ ចំណែក រី ៦ ឫឪខាក និងឡុកយិត បានបេះលក់បណ្ដើរៗហើយដែរ។

ប៉ុន្តែផ្លែទុរេនម៉ាន់ថងវិញនៅមិនទាន់បានបេះលក់នៅឡើយទេ។ហើយចម្ការទុរេនធំៗជាច្រើនកន្លែងទៀតនៅក្នុងខេត្តរតនគិរីគេមិនទាន់បានបេះលក់ដែរ។

ទាក់ទងបញ្ហាខាងលើនេះ លោកធូ ឃឿ អភិបាលក្រុងបានលុងបានបញ្ជាក់ថា លោកនិងជជែកជាមួយខាងមន្ទីរកសិកម្មសិន យើងត្រូវប្រើរូបភាពច្បាប់យ៉ាងម៉េច យើងនិងស្រាវជ្រាវប្រភពឲ្យបានច្បាស់លាស់ ថាតើចេញពីប្រភពណាមក។

ដោយឡែកលោក ស៉ឹម លីន ប្រធានច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បានបញ្ជាក់ថា បញ្ហាផ្លែទុរេនដែលនាំចូលពីប្រទេសវៀតណាមមកខ្មែរនេះគឺពុំមានទេ ខ្លាចនាំចូលពីច្រកផ្សេង ហើយច្រកនេះដោយគាត់ឲ្យកូនចៅបានត្រួត ពិនិត្យតឹងរឹងណាស់ មិនឲ្យនាំចូលមកខ្មែរយើងទេ។

...

ទោះជាយ៉ាងនេះក្តីពលរដ្ឋសូមអំពាវនាវដល់ស្ថាបន្ត័ជំនាញ និងអាជ្ញាធរ ខេត្ត មេត្តាចុះពិនិត្យ និងទប់ស្កាត់ ការនាំចូលផ្លែធុរេនដោយខុសច្បាប់ មកពីប្រទេស ជិតខាង នេះផង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print