រោងចក្រកាត់ដេរកម្ពុជាបានបិទទ្វារចំពេលដែល​មានភាពមិនច្បាស់លាស់ផ្នែកនយោបាយ

ចែករំលែក៖

មន្រ្តីជាន់ខ្ពស់មកពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បាននិយាយ ថា ភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជាបានបង្ខំឱ្យវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងសម្លឹង មើលប្រទេសផ្សេងទៀតដើម្បីបំពេញតម្រូវការផលិតផលដោយបង្ខំឱ្យរោងចក្រជាង៧០ត្រូវបិទទ្វារនិងទម្លាក់ចោលទាំងស្រុង នូវការបញ្ជាទិញ។

សារព័ត៌មាន Khmer Times បានរាយ ការណ៍ថា ថ្លែងនៅឯសន្និសីទសារព័ត៌មាន មុនពេលពិធីតាំងពិព័រណ៍វិស័យកាត់ដេរ និង វាយនភណ្ឌអន្តរជាតិកម្ពុជាលើកទី៦ និងពិធីតាំងពិព័រណ៍វិស័យគ្រឿងយន្តនៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃចន្ទ លោក លី តឹកហេង ដែលជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិរបស់សមាគម GMAC បានបង្ហាញនូវរូបភាពដ៏គួរឱ្យបារម្ភក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំនេះ។

គាត់បាននិយាយថា “ខ្ញុំគិតថាស្ថានភាពនយោបាយបានជះឥទ្ធិពលដល់ធុរកិច្ច ទាំងអ្នកជំនួញ និងអ្នកវិនិយោគទុន។ នៅពេលដែលប្រទេសមួយគ្មានស្ថិរភាពផ្នែកនយោបាយ វាពិបាកក្នុងការធ្វើវិនិយោគ និងមានក្តីបារម្ភ ជាពិសេសពីអ្នកទិញ។ បញ្ហានយោបាយ ការធ្វើបាតុកម្មខុសច្បាប់ និងការប្រកួតប្រជែងពីបណ្តាប្រទេសនាំចេញស្បែកជើងនិងសម្លៀកបំពាក់ដទៃទៀតដូចជាប្រទេសវៀតណាម បង់ក្លា ដែស និងមីយ៉ាន់ម៉ាបានរារាំងអ្នកវិនិយោគទុនពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានធ្វើឱ្យអ្នកទិញស្ទាក់ស្ទើរក្នុងការ បញ្ជាទិញផលិតផលពីប្រទេសកម្ពុជា”។

គាត់បានបន្ថែមថា រយៈពេល៨ខែដំបូង នៃឆ្នាំនេះរោងចក្រជាង៧០ត្រូវបានបិទទ្វារ ខណៈដែលរោងចក្រ២០ផ្សេងទៀតបានបើកទ្វារ។ នេះក៏ដោយសារតែការបញ្ជា ទិញពីអ្នកទិញស្បែកជើង និងសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះស្ទើរតែ ៣០ភាគរយដោយត្រូវបង្ខំមិនគ្រាន់តែឱ្យ បិទទរ្វាប៉ុណ្ណោះទេ ប៉ុន្តែបានកាត់បន្ថយម៉ោងធ្វើការរបស់កម្មករថែមទៀតផង។

លោក Akai Lin មកពីក្រុមហ៊ុន Chan Chao International ដែលជាអ្នករៀបចំពិធីតាំងពិព័រណ៍បានឱ្យដឹងថា ការធ្លាក់ចុះនៃការបញ្ជាទិញបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងវិស័យនេះ នាំឱ្យមានការធ្លាក់ចុះក្នុងការបញ្ជាទិញគ្រឿងម៉ាស៊ីនដែលត្រូវបានគេប្រើដើម្បីផលិតសម្លៀកបំពាក់ និងស្បែកជើង។

គាត់បានព្រមានថា ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះតម្រូវការម៉ាស៊ីនក្នុងការផលិតមានភាពប្រសើរណាស់ ប៉ុន្តែឥឡូវ នេះវាកំពុងតែធ្លាក់ចុះដោយសារតែរោង ចក្របិទទ្វារដែលនាំឱ្យអ្នកទិញមួយចំនួន រង់ចាំមើលស្ថានភាពនយោបាយប្រសើរឡើងសិនមុនពេលមានការបញ្ជាទិញ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស្រី សឿង សុផារី បាននិយាយសម្រាលព័ត៌មាននេះដោយប្រាប់សារព័ត៌មាន Khmer Times ថា ការបិទរោងចក្រមិនមែនមានន័យ ថា វិស័យនេះរងការគំរាមកំហែងនោះទេ។ លោកស្រីបានរិះគន់លើអសន្តិសុខសកលដែលនាំឱ្យមានការបិទទ្វារនេះ ពោលគឺដោយសារតែការបោះឆ្នោតប្រធានាធិបតីនៅ សហរដ្ឋអាមេរិកនាពេលខាងមុខ ការធ្វើ ប្រជាមតិនាពេលថ្មីៗនេះនៅក្នុងចក្រភពអង់គ្លេស និងព្រមទាំងតម្លៃអគ្គិសនីឡើងថ្លៃខ្ពស់ផងដែរ។

លោកស្រីបាននិយាយថា កម្ពុជាជា ប្រទេសតូចមួយដែលអាស្រ័យលើការនាំចេញសម្លៀកបំពាក់ ហើយរឿងបែបនេះត្រូវបានជះឥទ្ធិពលមកពីបញ្ហាខាងក្រៅ ខណៈដែលទីផ្សារនាំចេញរបស់យើងពឹងផ្អែកលើសហភាពអឺរ៉ុបនិងអាមេរិក។ ការបិទរោងចក្រប្រហែលបណ្តាលមកពីការផ្លាស់ប្តូរតម្រូវការនៅសហភាពអឺរ៉ុបនិង អាមេរិក។ រលកសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួនបានធ្វើឱ្យមានផលប៉ះពាល់មកលើប្រទេសកម្ពុជា។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា ទោះបីជាយ៉ាងណាក៏ដោយវាមិនគ្រាន់តែផលប៉ះពាល់មកពីខាងក្រៅប្រទេសនោះ ទេ ប៉ុន្តែក៏នៅក្នុងស្រុកផងដែរដោយសារតែអ្នកវិនិយោគទុនកំពុងតែស្វែងរកប្រាក់ចំណូលជាមួយនឹងតម្លៃប្រតិបត្តិទាប។ ដូច្នេះប្រសិនបើតម្លៃប្រតិបត្តិនៅក្នុងប្រទេសដ៏ទៃទាបជាងប្រទេសកម្ពុជា ពួកគេអាចធ្វើដំណើរទៅកាន់ប្រទេសទាំងនោះ។ យើងកំពុងតែមានបញ្ហាមួយស្តីពីតម្លៃពលកម្ម និងអគ្គិសនីដែលយើងត្រូវតែប្រុងប្រយ័ត្ន។

លោកស្រីបានបញ្ជាក់ថា វាឆាប់ពេក ដែលវិនិច្ឆ័យថា វិស័យនេះកំពុងមានបញ្ហា ខណៈដែលរោងចក្របិទទ្វារចំនួន៧០ចាំបាច់ត្រូវប្រៀបធៀបជាមួយនឹងរោងចក្របើកទ្វារចំនួន២០ដែលប្រហែលជាធំជាងឬសំខាន់ជាង៕

CAMBODIA

ដោយ៖ រ័ត្ន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print