តុលាការក្នុងប្រទេសថៃបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៧ នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការដ្ឋានអគារខ្ពស់ដែលបានដួលរលំអំឡុងពេលរញ្ជួយដីក្នុងខែមីនា។
អគារកម្ពស់ 30 ជាន់ ដែលត្រូវបានសាងសង់សម្រាប់ធ្វើជាការិយាល័យសវនកម្មរដ្ឋ ត្រូវបានដួលរលំ នៅពេលដែលទីក្រុងបាងកក មានអារម្មណ៍ញ័រពីការរញ្ជួយដីកម្រិត 7.7 រិចទ័រ ដែលបានវាយប្រហារប្រទេសជិតខាងមីយ៉ាន់ម៉ា។
អាជ្ញាធរបាននិយាយថា ពួកគេបានរកឃើញសាកសពចំនួន 89 នាក់ពីគំនរបាក់បែក ខណៈដែល 7 នាក់នៅមិនទាន់រាប់បញ្ចូល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលីសស៊ើបអង្កេតមូលហេតុនៃការដួលរលំនេះ បាននិយាយថា ដីកាត្រូវបានចេញដល់មនុស្សដែលពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារ។
ប៉ូលិសបានដាក់ឈ្មោះបុគ្គលតែម្នាក់ប៉ុណ្ណោះថាជាពាណិជ្ជករ Premchai Karnasuta ជាអតីតប្រធានក្រុមហ៊ុន Italian-Thai Development PLC ជាក្រុមហ៊ុនសំណង់ធំបំផុតមួយរបស់ប្រទេសថៃ។
អាជ្ញាធរថៃនៅមិនទាន់បញ្ចេញការរកឃើញរបស់ពួកគេចំពោះមូលហេតុនៃការបាក់អគារនេះនៅឡើយទេ។
អគារដែលបានដួលរលំ
ត្រូវបានសាងសង់អស់រយៈពេលបីឆ្នាំក្នុងតម្លៃជាងពីរពាន់លានបាតថៃ (៥៩លានដុល្លារ ឬ ៤៥លានផោន)
គួររំលឹកថា
ការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី 28 ខែមីនាបានបណ្តាលឱ្យមនុស្សស្លាប់ជាង 3.000 នាក់និងរបួសជាង 4.500 នាក់ដោយមានការរញ្ជួយនៅកន្លែងផ្សេងទៀតរួមទាំងនៅក្នុងប្រទេសថៃនិងភាគនិរតីនៃប្រទេសចិន។