ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ ជាង៤០គ្រួសារដែលបានទិញដីឡូពីតំបន់ អភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងកំពុងតែព្រួយបារម្ភ យ៉ាងខ្លាំងចំពោះដីឡូត៍ដែលខ្លួនបានទិញរួច សម្រាប់សង់ផ្ទះបន្ទាប់ពីមានទំនាស់ឈ្មួញ ដីនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្តកំពង់ឆ្នាំង ជាដីព្រៃលិចទឹកនោះចាប់ផ្តើមកក្រើកឡើង យ៉ាងខ្លាំងក្នុងអំឡុងខែសីហានេះ។
ទីតាំងដីដែលពលរដ្ឋព្រួយបារម្ភនេះស្ថិតនៅក្នុង ភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ហើយមូលហេតុដែលធ្វើឲ្យមានទំនាស់រវាង ឈ្មូញដីនឹងឈ្មួញដីនេះដោយសារតែដី តំបន់នេះចាប់ផ្តើមឡើងថ្លៃកាន់តែខ្ពស់ទៅៗ ដែលធ្វើឲ្យឈ្មួញ២នាក់ចាប់ផ្តើមបើកកកាយ យកមកប្តឹងផ្តល់គ្នាពិបាកដល់ប្រជាពលរដ្ឋ ដែលជាអ្នកទិញចុងក្រោយដើម្បីសង់លំនៅ ឋានរស់នៅ។
តំណាងរបស់លោក លី ផេង បានឲ្យដឹង ថា ដីនេះជារបស់លោក លី ផេង ដែល លោក អៀរ គុយ ម៉ុង ហៅក្តាន់ ជាអ្នកលួចដីរបស់គាត់យកទៅពុះឡូត៍លក់ ។ ដីនោះ លោក លី ផេង បានទិញពីឈ្មោះ ជៀប ហៃ និងឈ្មោះ ជៀបហាន រយៈពេលជាង២ឆ្នាំ មកហើយដោយលើកទី១ និងលើកទី២ បានមកកក់លុយផ្ទាល់ជាមួយលោក លី ផេង និងលើកទី៣បានផ្ញើរតាមរយៈឈ្មោះ សាយ សូ ជាតំណាង ឲ្យប្រគល់លុយ បង្គ្រប់។ លោក សាយ សូ បានឲ្យលុយ នោះទៅឲ្យលោក អៀរ គុយម៉ុង ហៅក្តាន់ យកទៅឲ្យតំណាងប្រជាពលរដ្ឋបង្គ្រប់ រួចហើយបែរជាដាក់ឈ្មោះ សាយ សូ និង ឈ្មោះ អៀរ គុយម៉ុង ហៅក្តាន់យកដីរបស់ ឈ្មោះ លី ផេង ទៅកាត់ពុះឡូត៍លក់ឲ្យ ប្រជាពលរដ្ឋខាងលើទៅវិញ ។
ដោយផ្អែកលើឯកសារផ្លូវច្បាប់នៃការទិញលក់ដីនេះទើបភាគីខាងលោក លី ផេង យកកម្លាំងទៅដាក់ដើម្បីធ្វើរបង។ ពាក់ ព័ន្ធនឹងករណីនេះលោកលី ផេង បានដាក់ ពាក្យប្តឹងលោកអៀរ គុយម៉ុង ពីបទរំលោភ លើសេចក្តីទុកចិត្ត ។
លោក អៀរ គុយម៉ុង ហៅក្តាន់ ដែលរង ការចោទប្រកាន់ថាបានលួចដីពុះលក់ទៅ ឲ្យប្រជាពលរដ្ឋនេះមិនអាចទាក់ទងសុំការ បំភ្លឺបានឡើយ។
ប្រជាពលរដ្ឋដែលទិញដីឡូត៍ពីតំបន់នេះកំពុងតែរង់ចាំមើលនិងបុកពោះគ្រប់ៗគ្នា ព្រោះពេលនេះលុយទិញដីឡូត៍ទាំងនេះ មួយចំនួនបានខ្ចីគេនិងចងការនៅស្ថាប័នមីក្រូហិរញ្ញវត្ថុដើម្បីយកលុយទៅទិញដីមួយ កន្លែងដើម្បីរកស៊ី និងខ្លះទៀតធ្វើផ្ទះសម្រាប់ រស់នៅដល់ពេលចុងក្រោយបែរជាទិញដី របស់គេទៅវិញ។ នៅពេលនេះប្រជាពល រដ្ឋទាំងនោះបានស្នើសុំទៅអាជ្ញាធរគ្រប់ លំដាប់ថ្នាក់មេត្តាជួយពួកគាត់ផង ព្រោះ គាត់ជាប្រជាពលរដ្ឋធម្មតាមានលុយតិច
តួចសម្រាប់ទិញដីធ្វើផ្ទះនៅ។ តែឥឡូវបែរ ជាមានភាគី២ក្រុមមកទាមទារយកដីរៀងៗ ខ្លួនទៅវិញចុះពួកគាត់ដែលបានបង់លុយតាមប្លង់ដីរួចរាល់អស់បែរជាអត់មានដីទៅ វិញឬយ៉ាងណា?
គួរបញ្ជាក់ថា គម្រោងដីអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំងនៅតំបន់ចុងកោះដែលមានព្រំប្រទល់ជាប់នឹងសង្កាត់ខ្សាមជាដីព្រៃ លិចទឹកដែលបានវិនិយោគដោយអាជ្ញាធរខេត្តដែលធ្វើឲ្យព្រៃលិចទឹករាប់សិបហិកតា សម្រាប់ត្រីពងកូនត្រូវបានគាស់កាយកាប់ខ្ទេចដើម្បីអភិវឌ្ឍន៍ខេត្តនិងឲ្យប្រជាពល រដ្ឋដែលមករស់នៅដីអភិវឌ្ឍន៍នេះមានជីវភាពកាន់តែប្រសើរ។ ប៉ុន្តែមិនទាន់បាន ប៉ុន្មានផងពលរដ្ឋប្រមាណជា៤០គ្រួសារ ដែលទិញដីពីគម្រោងអភិវឌ្ឍនេះកំពុងតែ រងគ្រោះដោយសារទិញដីខ្យល់ទៅវិញ៕
ដោយ៖ ចន្ថា