ភ្នំពេញ ៖ សកម្មភាព នៃការរៀបចំសម្ភារៈ និងយុទ្ធោបករណ៍របស់កងទ័ពកម្ពុជា និងចិន ដើម្បីត្រៀមបើកជាផ្លូវការនូវសមយុទ្ធ«នាគមាស ឆ្នាំ២០២៥» នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ ដោយការបើកនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ លី ក្វាងឃុន ឧបការី នាយសេនាធិការ តំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។
សូមបញ្ជាក់ថា ៖ កងទ័ពកម្ពុជា និងចិន បាននិងកំពុងធ្វើ “សមយុទ្ធនាគមាសឆ្នាំ២០២៥” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
សូមប្រជាពលរដ្ឋ កុំមានការភាន់ច្រឡំ ពេលលឺសម្លេងកាំភ្លើង រួមជាមួយនឹងការចល័តទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ និងយន្ដហោះចម្បាំងនៅលើអាកាស ព្រោះសកម្មភាពទាំងនេះ គ្រាន់តែជាការធ្វើសមយុទ្ធយោធាតែប៉ុណ្ណោះ ៕
ដោយ ៖ សិលា