ភ្នំពេញ ៖ កូនៗទាំង៣នាក់ របស់សពអ្នករត់ម៉ូតូកង់បី កាលពីម្សិលមុិញមកធ្វើពិធីហៅវិញ្ញាណលោកឪពុកត្រឡប់ទៅផ្ទះ😭 លើបណ្តោយផ្លូវព្រះនរោត្តមកន្លែងកើតហេតុ ជាមួយក្តីទុក្ខសោក ហើយបានបង្ហោះថា ៖
សារពីកូន…ប៉ាខ្ញុំសុខភាពល្អណាស់ ខំប្រឹងរកលុយជួយគ្រួសារ អត់ពីប៉ាទៅ តើគ្រួសារយើងទៅជាយ៉ាងណា ខ្ញុំស្រលាញ់ប៉ាស្មើជីវិត ហេតុអីបើកបរគ្មានទំនួលខុសត្រូវ មកផ្តាច់ជីវិតប៉ាខ្ញុំទាំងមិនដឹងខ្លួន🥲😢 …!
សូមជម្រាបថា ៖ លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាជនបង្ក ដេកគិតបន្តិចមើល៍ ! អ្វីដែលអ្នកជាឃាតក ដងផ្លូវផ្តាច់ជីវិត ដោយសារបើកបរឡានក្នុងស្ថានស្រវឹង តើបន្សល់ទុកនូវវប្បដិសារីយ៍ក្នុងកម្រិតណាដល់គ្រួសារ សាច់ញាតិជនរងគ្រោះ ទាំងស្លាប់ និងអ្នករបួសនោះ ?
សូមបញ្ជាក់ថា ៖ នគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿងករណី បុករះបង្កឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៥នាក់ ប្រព្រឹត្តដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខណៈនៅព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ ម្សិលមុិញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ កម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បាននិងកំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការ។ តែទោះបីយ៉ាងណា លោកអ្នកនាំពាក្យមិនទាន់បញ្ជាក់ថា ត្រូវបញ្ជូននៅថ្ងៃទី១៦ឧសភានេះ ឬថ្ងៃនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។
បើតាមតាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ឧសភានេះថា ៖ អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ បណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា ៖ លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្ដម៉ាក LEXUS RX400H ទាំងខ្លួនស្រវឹងជោក បុករះម៉ូតូកង់បីចំនួន១គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។
តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L។
លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនគួរបណ្តោយខ្លួនឱ្យគ្រឿងស្រវឹងដឹកមុខ មួយពព្រិកភ្នែក ឆក់ជីវិតមនុស្សម្នាក់ របួសធ្ងន់ស្រាល ៥នាក់ ខណៈខ្លួនជានាយនគរបាលថែមទៀត ។
ត្រូវចាំថា ៖ គ្មានទេទៀតទេ ករណីបុកគេស្លាប់ហើយបង់លុយរួចខ្លួន! អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវឲ្យមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចៀសវាងដាចខាតបុកគេស្លាប់ហើយបង់លុយរួចខ្លួន។ នេះជាប្រសាសន៍ របស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ។
សូមជម្រាបជូនថា ៖ ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់ ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោកអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បូករួមទាំងសមត្ថកិច្ច , និងតាមបណ្ដាសាលាដំបូងរាជធានី-ខេត្ត ត្រូវបានរឹតបន្តឹងចំពោះច្បាប់ ដោយគ្មានកត្តាលើកលែង ។ ដូចជាករណីនេះ លោកស័ក្តិប្រាំ ហ៊ុន ហេង មានតួនាទី ជានាយនគរបាលជាតិ ហេតុអ្វីក៏យកគ្រឿងស្រវឹងដាក់មុខ ក្នុងម៉ោងការងារ ទៅផឹកស៊ីសប្បាយ រួចហើយ បើកបរដោយគ្មានការប្រុងប្រយ័ត្ន បុកមុខផ្ដាច់ជីវិតមនុស្សផុយៗ នឹងរបួសជាច្រើននាក់ ពិតជាបង្ហាញឲ្យឃើញថា , ជនបង្ករូបនេះ គប្បីតុលាការមានវិធានការដ៏តឹងតែងបំផុត ស្របតាមអ្វីដែលបុគ្គលនេះប្រព្រឹត្ត៕
ដោយ ៖ សិលា