ភ្នំពេញ ៖ ស្រ្តីម្នាក់ បើកឡានរេចង្កូត បុកម៉ូតូ នឹង រថយន្តកំពុងឈប់អមចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៤០យប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភព័ត៍មានពីភាគីរថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់បានឈប់រថយន្តមួយគ្រឿង ម៉ាក Toyota Raize ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2CE-5551 នៅអមចិញ្ចើមផ្លូវ ដើម្បីចុះទៅហូបមីស៊ុប រួចទើបបន្តដំណើរទៅផ្ទះ ។ ខណៈគាត់ចុះ ទៅអង្គុយហូបបានបន្តិច ក៏ស្រាប់តែមាន ស្រ្តីម្នាក់ បើករថយន្ត តូយូតា ហាយឡែនដើ ពណ៍ ទឹកប្រាក់ ពាក់ផ្លាកលេខ កំពង់ចាម 2B-8798 បើកល្បឿនលឿនគួរសម ក្នុងទិសដៅពីត្បូងទៅជើង បានរេចង្កូតជ្រុលទៅបុក រថយន្ត Toyota Raize ចំពីក្រោយពេញទំហឹងបណ្តាលអោយបាក់កាង ខាងក្រោយ នឹង រុញទៅប៉ះម៉ូតូ Harley Division ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KC- 5098 បែកស្តុបខាងក្រោយ តែសំណាងល្អក្នុងគ្មានការនេះមិនមានអ្នករងបួស
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលចុះដល់ចំណុចកើតហេតុបានឲ្យភាគីដែលបង្កធ្វើការសម្រួលជាមួយភាគីម៉ូតូ និងរថយន្ដ ដោយខាងម្ចាស់រថយន្ដបង្កម៉ាកហាយឡែនឌ័របានសងសំណងថ្លៃខូចខាតទៅលើភាគីទាំងពីរដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ដោយ ៖ ភារ៉ា ដង្កោ