ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២នឹង៥០ នាទីនៅចំណុចផ្លូវកៅស៊ូលេខ1kS2ស្ថិតនៅក្នុងភូមិកណ្តក់ ឃុំព្រៃក្រសាំងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានក្មេងមួយក្រុមបានស្ទាក់កាប់វាយទៅលើជនរងគ្រោះម្នាក់ឈ្មោះ សុីម សែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទឹកឬស្សី ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យត្រូវរបួសចំខ្នង ដេរចំនួន០៥ ថ្នេ ។
ក្រោយពេលកើតហេតុនៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៩ កំលាំងជំនាញចុះស្រាវជ្រាវដោយទទួល លទ្ធផល÷នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥នឹង៣០នាទី ស្រាវជ្រាវឃាត់បានមុខសញ្ញាសង្ស័យចំនួន៣នាក់
១.ឈ្មោះ រ៉េត ណារ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,២.ឈ្មោះ ខន ផានិត ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំងនិង ៣.ឈ្មោះ ម៉ៅ ឡេងហេង ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។
មុខសញ្ញាសង្ស័យខាងលេីបានឆ្លេីយសារភាពខ្លួនពិតជាបានធ្វេីសកម្មភាពស្ទាក់វាយទៅជនរងគ្រោះ ខាងលេីពិត ប្រាកដមែន។ក្រុមជនសង្ស័យបានបញ្ជាក់អំពីមូលហេតុ ព្រោះខឹងជនរងគ្រោះរាំឌឺ នៅក្នុងវង់រាំ។
បច្ចុប្បជនសង្ស័យរួមទាំងវត្ថុតាង កំពុងកសាងសំណុំ រឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕