កុងតឺន័របើកលឿនក្រឡាប់ធ្លាក់ស្រែដោយសារគេចម៉ូតូដួលកណ្តាលផ្លូវ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់បាស់ជើងធ្លាក់ចូលទៅក្នុងស្រែដោយសារតែរថយន្តនេះបើកលឿន ហើយគេចម៉ូតូដែលដួលកណ្តាលផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ។

នៅកន្លែកកើតហេតុប៉ូលីសចរាចរណ៍បានឲ្យដឹងថា រថយន្តបង្ករម៉ាកហ៊ីណូ សណ្តោងកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3D-53 98 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន នៅពេលមកដល់ចំណុចកើតហេតុរថយន្តនេះបានបើកគេចម៉ូតូដែលដួលនៅខាងមុខ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែតែម្តង ។

ក្រោយពេលកើតហេតុភាគីទាំងពីរមិនបានប្តឹងផ្តល់គ្នាឡើយ ភាគីម៉ូតូត្រូវបានអនុញ្ញាត្តិឲ្យបន្តដំណើរទៅមុខទៀត រីឯខាងភាគីរថយន្តបានហៅគ្រឿងចក្រមកស្ទូចយកចេញពីកន្លែងកើតហេតុ ៕

4 1 2 3

ដោយ៖ ចន្ថា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print