នារីម្នាក់ធ្លាក់ពីលើអាគារដោយមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ទៀតហើយ ធ្លាក់ពីលើអាគារដោយមិនទាន់ដឹងពីមូលហេតុ ធ្លាក់មកកណ្តាលផ្លូវចេញចូលអាគារ បង្កមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍នៅទីតាំងកន្លែងហេតុ។

ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣នឹង៤០នាទីល្ងាច ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅផ្លូវលំ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញនារីម្នាក់មានវ័យប្រហែល២០ឆ្នាំជាងម្នាក់ បានធ្លាក់ពីលើអាគារ ដោយមិនដឹងជាន់ទីប៉ុន្មាននោះទេធ្លាក់ចុះមកក្រោម ភ្លាមៗអ្នកនៅជិះកន្លែងកើតហេតុបាន ព្យាយាមទាក់ទំនងរថយន្តសង្គ្រោះបន្ទាន់មកទទួលទៅសង្គ្រោះតែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ជនរងគ្រោះជានារី ពាក់អាវយឺតពណ៌ខ្មៅ ខោក្រណាត់ពណ៌ខ្មៅ មានសាក់រូប តុក្កតា Kitty ពណ៌ក្រហម នៅកំពួរដៃខាងឆ្វេង បានស្លាប់នៅកណ្តាលផ្លូវតែម្ដង ។ 

តាមការបញ្ជាក់ពី លោក វរសេនីយ៍ឯក ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន លោកបានបញ្ចាក់ថា ចំនារីរងគ្រោះដែលបានធ្លាក់ពីលើអាគារ គឺមិនទាន់ដឹងពីមូលហេតុនៃការធ្លាក់ ហើយក៏មិនទាន់ដឹងថា នារីរងគ្រោះធ្លាក់ពីចំណុចអាគារមួយណា ជាន់ទីប៉ុន្មាននៅឡើយ ខណះអាគារដែលនៅចំណុចនារីរងគ្រោះធ្លាក់គឺមានអាគារ២ផ្សេងគ្នានៅជាប់គ្នាតែម្តង ពេលនេះសមត្ថិកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ និង ចំណុចនៃការធ្លាក់ របស់នារីរងគ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ហុំព័ទ្ធជុំវិញកន្លែងកេីតហេតុ នឹងបើកការស្រាវជ្រាវរកមូលហេតុផងដែរ ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print