ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបសូមជម្រាបជូនសាធារណជនជ្រាបថា ការផ្សព្វផ្សាយព័ត៌មានខាងក្រោមនេះ ជាការបំភ្លៃការពិតក្នុងចេតនាបង្កឱ្យអសណ្តាប់ធ្នាប់សង្គម ខណៈបច្ចុប្បន្នរដ្ឋបាលខេត្ត មិនទាន់មានគោលការណ៍ណែនាំថ្មីពីថ្នាក់ជាតិ និងរាជរដ្ឋាភិបាលនៅឡើយ។
បច្ចុប្បន្នការគ្រប់គ្រងនៅតំបន់រមណីដ្ឋានអង្គរ គឺអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាដូចការអនុវត្តកន្លងមក។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ច្បាប់ដែលនៅមាន ជាធរមាន ចៀសវាងជឿតាមការញុះញង់របស់ជនអគតិ ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងប្រឈម ចំពោះមុខច្បាប់។ ដោយឡែកចំពោះជនអគតិ ដែលមានចេតនាបង្កចលាចល និងសណ្តាប់ធ្នាប់សង្គម នឹងប្រឈមចំពោះមុខច្បាប់ជាធរមាន៕
ដោយ ៖ សិលា
...