ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់បានអណ្ដែតទឹកនៅកណ្ដាលទន្លេខាងត្បូងស្ពានជ្រោយចង្វារ បន្ទាប់ពីបានលោតទឹកសម្លាប់ខ្លួនកាលពីម្សិលមិញនៅលើស្ពានជ្រោយចង្វារ ហេតុការខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង០០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចកណ្ដាលទន្លេ ក្នុងសង្កាត់ស្រៈចក ខណ្ឌដូនពេញ ។
សពបុរសខាងលើមានឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបេរនៅផ្ទះ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានទូកប្រជាអ្នកនេសាទ បានជិះឆ្លងកាត់ដើម្បីរកត្រី ស្រាប់តែភ្លាមនោះក៏ប្រទះឃើញសពអណ្ដែតនៅខាងត្បូងស្ពានជ្រោយចង្វារហូរតាមខ្សែទឹក ក៏បង្កការភ្ញាក់ផ្អើលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមនោះសមត្ថកិច្ចមូលដ្ឋានរួចជាមួយសមត្ថកិច្ចជំនាញបានចុះមកពិនិត្យបានជួលទូកអ្នកនេសាទដើម្បីអូសសពក្នុងទឹកទន្លេដើម្បីធ្វើការពិនិត្យ។
តាមប្រភពព័ត៌មានពីបងស្រីជីដូនមួយបានបញ្ជក់ថា មុនពេលជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ដោយសារតែអន់ចិត្តរឿងក្នុងគ្រួសារនិងមានជំម្ងឺប្រចាំកាយផងក៏បានគិតខ្លីមកលោតទឹកសម្លាប់បែបនេះ។
គួរបញ្ជក់ផងដែលថាកាលពីវេលាម៉ោង០៩ និង៥៤នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វារមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ឈប់ពីលើស្ពានបានមួយសន្ទុះរួចក៏បានលោតពីលើស្ពានជ្រោយលិចក្នុងទឹកបាត់ខ្លួនទៅ បន្សល់ទុក ម៉ូតូធូដេមួយគ្រឿង ទូរស័ព្ទដៃ១គ្រឿងនិង ស្បែកជើងមួយគូរ ។
បន្ទាប់មកសមត្ថកិច្ចជំនាញកោសលវិច្ច័យបានធ្វើការត្រួតពិនិត្យរួចហើយ និងបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារលុងទឹកពិតប្រាកដមែន ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យនៅវត្តទួលសង្កែ ៕ដោយ ៖ ភារ៉ា ដង្កោ