ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានបង្ក្រាបជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីលួចម៉ូតូ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងទទួលផលចោរកម្ម។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានអោយដឹងនារសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥នេះថាជនសង្ស័យទី១-ឈ្មោះ ង្វៀង យ៉ាំងថាន់ ហៅអាយួន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅឃុំពាមរក៍ ស្រុកលើកដែក ខេត្តកណ្តាល (ជនដៃដល់) លទ្ធផលតេស្តទឹកមូត្របង្ហាញថា វិជ្ជមាន(+) មានផ្ទុកសារធាតុញៀន ។
២-ឈ្មោះ ម៉ក់ សំអឿន ហៅអាព្រែក ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង (អ្នកបើកម៉ូតូធ្វើសកម្មភាព) លទ្ធផលតេស្តទឹកមូត្របង្ហាញថា វិជ្ជមាន(+)មានផ្ទុកសារធាតុញៀន ។
៣-ឈ្មោះ ម៉ៅ សុខា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (អ្នកយកម៉ូតូជនរងគ្រោះទៅលក់) ។
៤-ឈ្មោះ យ៉ន ចាន់ឌី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(បក្សពួក) លទ្ធផលតេស្តទឹកមូត្របង្ហាញថា វិជ្ជមាន(+)មានផ្ទុកសារធាតុញៀន និងទី៥-ឈ្មោះ ទុំ រ៊ាំបូរ អាយុ៣០ឆ្នាំ ហៅវែង ភេទប្រុស មុខរបរមិនពិតប្រាកដ ស្រុកកំណើត ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង តេស្តទឹកមូត្រមានសារធាតុមានញៀន(+) ។
ប្រភពបន្តថា កាលពីថ្ងែទី១១និងទី១៣ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលបណ្ដឹងពីជនរងគ្រោះថាមានករណីចោរលួចម៉ូតូរបស់ខ្លួន នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២១និង៣០នាទី ដោយមានការដឹកនាំពីលោកអធិការ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ៖ សុថាន