ភ្នំពេញ៖ នារីម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងកំពុងបេីកបរដូចគ្នាផ្ទុះបែកកង់បណ្តាលឲ្យរថយន្តនោះរេចង្កូតទៅបុកម៉ូតូបណ្តាលឲ្យដួលរងរបួសអ្នកបើក ត្រូវបាន
កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅគល់ស្ពានអាកាសចោមចៅផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ័ន កញ្ញារ៉ុង ភេទស្រី អាយុ២១ឆ្នាំ រងរបួសត្រង់ចង្កា មានទីលំនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីមធ្វេីដំណេីរចុះពីលើស្ពានអាកាសចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ ខណៈមកដល់គល់ស្ពានស្រាប់តែមានរថយន្តស៊េរីទំនេីបមួយគ្រឿងមកពីក្រោយហេីយផ្ទុះកង់ផ្នែកខាងក្រោយធ្វេីឲ្យរថយន្តនោះរេចង្កូតទៅបុកម៉ូតូបណ្តាលឲ្យអ្នកបេីកបរម៉ូតូរងរបួសបែកមុខបែកមាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចុះធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ