Hondaថានឹងកាត់បន្ថយការវិនិយោគរថយន្តអគ្គិសនី ផ្តោតលើរថយន្តកូនកាត់

ចែករំលែក៖

ក្រុមហ៊ុន Honda Motor បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងកាត់បន្ថយការវិនិយោគលើរថយន្តអគ្គិសនី ដោយសារតម្រូវការថយចុះ ហើយនឹងផ្តោតលើការចាប់យកតម្រូវការកើនឡើងសម្រាប់រថយន្តកូនកាត់(hybrids) ជាមួយនឹងម៉ូដែលថ្មីៗ។

 

នាយកប្រតិបត្តិ Toshihiro Mibe បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមហ៊ុនផលិតរថយន្តបានទម្លាក់ការវិនិយោគដែលបានគ្រោងទុករបស់ខ្លួនក្នុងវិស័យអគ្គិសនី និងសូហ្វវែររហូតដល់ឆ្នាំ 2030 មកត្រឹម 7 ទ្រីលានយ៉េន (48.4 ពាន់លានដុល្លារ) ពី 10 ទ្រីលានយ៉េនពីមុន។

 

លោក Mibe បាននិយាយថា “ផ្អែកលើការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្ន យើងរំពឹងថាការលក់រថយន្តអគ្គិសនី(EV) នៅឆ្នាំ 2030 នឹងធ្លាក់ចុះក្រោម 30% ដែលយើងបានដាក់គោលដៅពីមុន” ដោយបន្ថែមថា រថយន្តដែលប្រើថាមពលអគ្គីសនីអាចបង្កើតបានត្រឹមតែ 20% នៃការលក់របស់ក្រុមហ៊ុននៅពេលនោះ។

 

ក្រុមហ៊ុន Honda បាននិយាយថា ខ្លួនរំពឹងថានឹងលក់រថយន្តកូនកាត់ពី 2.2 លានទៅ 2.3 លានគ្រឿងនៅឆ្នាំ 2030។ ក្រុមហ៊ុនមិនបានបញ្ចេញនូវគោលដៅលក់សរុបសម្រាប់ឆ្នាំនោះទេ។

...

 

កាលពីដើមខែនេះ ក្រុមហ៊ុន Honda បានប្រកាសថា ខ្លួនបានផ្អាកនូវផែនការចំនួន 15 ពាន់លាន C$ (10.7 ពាន់លានដុល្លារ) ដើម្បីសាងសង់មូលដ្ឋានផលិតកម្ម EV នៅ Ontario ប្រទេសកាណាដា ដោយសារតែការថយចុះនៃតម្រូវការរថយន្តអគ្គិសនី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print